Close
Close
Ads: 88BOL
នៅមុនជំនួបរាត្រីនេះ !Man.Utd មានប្រវត្តិលត់ Nottingham Forest មិនអោយតដៃច្រើនដង
ទំហំអក្សរ
តូច
ធំ

ទោះបីទទួលជ័យជំនះសប្តាហ៏ដំបូងតែបានបរាជ័យនៅទឹកដី Tottenham នៅសប្តាហ៏មុន ក្រុមបិសាចក្រហម និងត្រូវបើកទ្វារកីឡាដ្ឋាន Old trafford ទទួលស្វាគមន៏ក្រុម Nottingham Forest សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់ថ្ងៃសៅរ៏ទី២៦ សីហា ២០២៣នេះ។
ជំនួប ៤ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Man.Utd តែងលត់ Nottingham Utd z មិនអោយតដៃរួចនោះទេ ពោលគឺមិនរបូតគ្រាប់បាល់សោះ​តែ​ម្តង ។

១.ពត៌មានកីឡាករ Man.Utd
ក្រោយចែកផ្លូវជាមួយ Mason Greenwood រួចមក Mason Mount នឹងប្រឈមអវត្តមាន៦ សប្តាហ៍ ខណៈ Tyrell Malacia (របួសសាច់ដុំ) Tom Heaton (កំភួនជើង), Amad Diallo (ជង្គង់) និង Kobbie Mainoo (កជើង) កំពុងព្យាបាល។ទោះយ៉ាងណា Rasmus Hojlund មិនអាចចូលលេងបានដោយសារបញ្ហាឈឺខ្នង ខណៈដែល Harry Maguire អាចនិងចូលលេងជាកីឡាករបម្រុងក្រោយមិនមានឈ្មោះពេលចាញ់ Spurs ដោយ​សារ​បញ្ហា​កជើង។ដូច្នេះChristian Eriksen ឬ Scott McTominay និងចូលលេងជំនួស Mount នៅខ្សែបម្រើកណ្តាល រួមជាមួយ Casemiro និង Bruno Fernandes ខណៈលោក Ten Hag នឹងពិចារណាដាក់ Antony ចាប់ដៃគូជាមួយ Alejandro Garnacho រឺ Jason Sancho ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Wan-Bissaka, Varane, Martinez, Shaw; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

២.ពត៌មានកីឡាករ Nottingham
កីឡាករ Felipe ស្ថិតក្នុងការជាសះស្បើយពីរបួសជង្គង់ខណៈ Giulian Biancone, Wayne Hennessey (ជង្គង់ទាំងពីរនាក់) និង Omar Richards ( បាក់ឆ្អឹងជើង) ។ ទន្ទឹមនឹងនេះOla Aina ជួបប្រទះបញ្ហាក្រលៀនតាំងពីរពេលប្រកួតជាមួយ Sheffield United ។Serge Aurier ប្រឈមនឹងការប្រកួតប្រជែងពីកីឡាករចំណូលថ្មី Gonzalo Montiel ដែលបានបញ្ចប់ការផ្ទេរពី Sevilla កាលពីថ្ងៃពុធ។Awonyi និង Brennan Johnson អាចនិងត្រូវលោក Cooper លេងចាប់ដៃគូគ្នា ទោះបីមានទំនាក់ទំនងចាកចេញទៅ tottenham ខណៈ Morgan Gibbs-Whiteនិងចូលលេងរីឯកីឡាករខ្ចីជើង Anthony Elanga របស់ Man United ត្រៀមលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Turner; Boly, Worrall, McKenna; Aurier, Danilo, Yates, Williams; Johnson, Gibbs-White; Awoniyi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Man.Utd ៣-១ Nottingham Forest
ប្រភព:sportsmole &whoscored

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ
featured image

AC.Milan និងត្រូវបើកទ្វារកីឡាដ្ឋាន San Siro ទទួលក្រុមភ្ញៀវ Veron នៅSerieA វេលាម៉ោង៨យប់នេះពោលគឈឺក្រោយពីបរាជ័យនៅក្របខណ្ឌ UCL កាលពីពាក់កណ្តាលសប្តាហ៏រួចមក។ សម្រាប់ AC.Milan ៤ប្រកួតចុងក្រោយគឺឈ្នះ៣និងចាញ់១ ហើយបរាជ័យនោះគឺជាមួយក្លឹបរួមកីឡដ្ឋាន Inter Milan ក្នុងលទ្ធផល ៥ទល់និង១នៅសប្តាហ៏មុន។ សម្រាប់ Verona ៤ប្រកួតចុងក្រោយគឺឈ្នះ២ស្មើ១និងចាញ់១។ ១.ប្រវត្តិធ្លាប់ជួបគ្នា ពួក​គេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ជួប​គ្នា​៩លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង​ក្រុម​ភ្ញៀវ Verona ដោយ​កត់ត្រា​ជ័យជម្នះ​៧​លើក ​និងស្មើ២ដង។ ក្រុម AC Milan បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Verona ចាប់តំាងពីឆ្នាំ ១៩២២ ។ Milan មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្នុងផ្ទះ​ខ្លួន​ឯង ១០ លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Serie A។ ក្រុម​ភ្ញៀវ​ក៏​បាន​ឈ្នះ​តែ​បី​លើក​គត់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី 23 លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អ៊ីតាលី។ ២.ពត៌មានកីឡាករក្រុម AC.Milan(ម្ចាស់ផ្ទះ) Alessandro Florenzi និង Yunus Musah ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ AC Milan សម្រាប់ចុងសប្តាហ៍នេះ ខណៈ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL