

ទោះបីទទួលជ័យជំនះសប្តាហ៏ដំបូងតែបានបរាជ័យនៅទឹកដី Tottenham នៅសប្តាហ៏មុន ក្រុមបិសាចក្រហម និងត្រូវបើកទ្វារកីឡាដ្ឋាន Old trafford ទទួលស្វាគមន៏ក្រុម Nottingham Forest សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់ថ្ងៃសៅរ៏ទី២៦ សីហា ២០២៣នេះ។
ជំនួប ៤ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Man.Utd តែងលត់ Nottingham Utd z មិនអោយតដៃរួចនោះទេ ពោលគឺមិនរបូតគ្រាប់បាល់សោះតែម្តង ។
១.ពត៌មានកីឡាករ Man.Utd
ក្រោយចែកផ្លូវជាមួយ Mason Greenwood រួចមក Mason Mount នឹងប្រឈមអវត្តមាន៦ សប្តាហ៍ ខណៈ Tyrell Malacia (របួសសាច់ដុំ) Tom Heaton (កំភួនជើង), Amad Diallo (ជង្គង់) និង Kobbie Mainoo (កជើង) កំពុងព្យាបាល។ទោះយ៉ាងណា Rasmus Hojlund មិនអាចចូលលេងបានដោយសារបញ្ហាឈឺខ្នង ខណៈដែល Harry Maguire អាចនិងចូលលេងជាកីឡាករបម្រុងក្រោយមិនមានឈ្មោះពេលចាញ់ Spurs ដោយសារបញ្ហាកជើង។ដូច្នេះChristian Eriksen ឬ Scott McTominay និងចូលលេងជំនួស Mount នៅខ្សែបម្រើកណ្តាល រួមជាមួយ Casemiro និង Bruno Fernandes ខណៈលោក Ten Hag នឹងពិចារណាដាក់ Antony ចាប់ដៃគូជាមួយ Alejandro Garnacho រឺ Jason Sancho ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Wan-Bissaka, Varane, Martinez, Shaw; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
២.ពត៌មានកីឡាករ Nottingham
កីឡាករ Felipe ស្ថិតក្នុងការជាសះស្បើយពីរបួសជង្គង់ខណៈ Giulian Biancone, Wayne Hennessey (ជង្គង់ទាំងពីរនាក់) និង Omar Richards ( បាក់ឆ្អឹងជើង) ។ ទន្ទឹមនឹងនេះOla Aina ជួបប្រទះបញ្ហាក្រលៀនតាំងពីរពេលប្រកួតជាមួយ Sheffield United ។Serge Aurier ប្រឈមនឹងការប្រកួតប្រជែងពីកីឡាករចំណូលថ្មី Gonzalo Montiel ដែលបានបញ្ចប់ការផ្ទេរពី Sevilla កាលពីថ្ងៃពុធ។Awonyi និង Brennan Johnson អាចនិងត្រូវលោក Cooper លេងចាប់ដៃគូគ្នា ទោះបីមានទំនាក់ទំនងចាកចេញទៅ tottenham ខណៈ Morgan Gibbs-Whiteនិងចូលលេងរីឯកីឡាករខ្ចីជើង Anthony Elanga របស់ Man United ត្រៀមលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Turner; Boly, Worrall, McKenna; Aurier, Danilo, Yates, Williams; Johnson, Gibbs-White; Awoniyi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Man.Utd ៣-១ Nottingham Forest
ប្រភព:sportsmole &whoscored


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



