

អនាគតរបស់ Harry Maguire នៅទឹកដី Old Trafford បានធ្លាក់ក្នុងសភាពស្រពេចស្រពិលសាជាថ្មីស្របពេលកីឡាករ Jonny Evans ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។អ្នកចាត់ការទូទៅលោក Erik ten Hag កំពុងពិភាក្សាជាមួយកីឡាករអន្តរជាតិអៀរឡង់ខាងជើងលើកិច្ចព្រមព្រៀងមួយមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ។ កន្លងមកការផ្ទេរ Maguire ទៅកាន់ West Hamបានបរាជ័យ ខណៈ Aston Villa បានបង្ហាញការចាប់អារម្មណ៏អតីតយុវជនថ្នាលក្លឹប Sheffield United ស្របពេលាសាម៉ីខ្លួនចង់បានឪកាសចូលលេងទៀងទាត់ដើម្បីមានកៅអីទៅចូលរួមព្រឹត្តិការណ៏ Euro ២០២៤នៅពេលខាងមុខ។
Evans បច្ចុប្បន្នជាកីឡាករដែលអាចផ្ទេរទៅក្លឹបផ្សេងដោយគ្មានតម្លៃខ្លួន ក្រោយពីកុងត្រារបស់ខ្លួនអស់សុពល Leicester City នៅចុងខែមិថុនា ខណៈសាម៉ីខ្លួនក៏មានបំណងចង់ត្រលប់ទៅក្លឹបដែលគាត់ធ្លាប់លេងចន្លោះឆ្នាំ២០០៦ ដល់ ២០១៥ ខណៈខ្សែការពារដែលមានបទពិសោធន៍រូបនេះបានបង្ហាញខ្លួនចំនួន ១៩៨ ដងក្នុងអំឡុងពេលប្រកបអាជីពនៅ Old Trafford មុនពេលចាកចេញទៅកាន់ក្លឹប West Bromwich Albion ។
សម្រាប់អតីតប្រធានក្រុម Harry Maguire បានធ្លាក់ចេញពីជម្រើស១១នាក់ដំបូងក្រោយការមកដល់របស់ Lisandro Martinez និង Raphael Varane ខណៈលោក Erik Ten Hag បានដាក់អោយVictor Lindelof ជាខ្សែការពារបន្ទាប់ជាមួយ និង Luke Shaw ក៏ត្រូវបានប្រើប្រាស់ជំនួសអោយ Maguire នៅពាក់កណ្តាលរដូវកាលចាស់ បន្ទាប់ពី Martinez និង Varane រងរបួស។
ប្រភព:sportsmole


Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន […]



