Close
Sponsor ads Featured-Image
ពេញលេងទៀតហើយ! Al Nassr ទិញបានខ្សែការពារម្នាក់ ពី Man City ក្នុងតម្លៃផ្ទេរ ២៧.៥លានអឺរ៉ូ
ទំហំអក្សរ
តូច
ធំ

(រីយ៉ាដ)៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte បានសម្រេចចាកចេញពីក្លិប Manchester City ដើម្បីចូលរួមជាមួយក្លឹប Al Nassr ដែលលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League លើកិច្ចព្រមព្រៀងតម្លៃ ២៧.៥លានអឺរ៉ូ ឬស្មើនឹង ២៣.៦លានផោន នៃកិច្ចសន្យាដល់ឆ្នាំ ២០២៦ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ គួររំលឹកផងដែរថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយ Man City ដោយផ្ទេរមកពីក្លិប Athletic Bilbao កាលពីខែមករា ឆ្នាំ២០១៨ ជាមួយនឹងតម្លៃកំណត់ត្រារបស់ក្លឹប ៥៧លានផោន ខណៈកន្លងមកនេះរូបគេបានជួយឲ្យ Man City ឈ្នះពានរង្វាន់ធំៗ ចំនួន ១២លើក ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ២៤លើកប៉ុណ្ណោះសម្រាប់ក្លឹបក្នុងរដូវកាលឈ្នះពានរង្វាន់ចំនួន៣ កាលពីរដូវកាលមុន។ សូមជម្រាបផងដែរថា ខ្សែការពារ Aymeric Laporte បានបង្ហាញខ្លួន ១៨០លើកក្នុងរយៈពេល ៧រដូវកាលសម្រាប់ក្លឹបមេឃខៀវ ដោយរកគ្រាប់បាល់បាន ១២គ្រាប់៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City slap £30million price tag on Aymeric Laporte as Arsenal and Tottenham circle | talkSPORT

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo
featured image

(បរទេស)៖ បន្ទាប់ពីរដូវកាលកន្លងទៅដ៏គួរឱ្យខកចិត្ត បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United រុះរើកីឡាករឈុតធំ ដើម្បីពង្រឹងនៅរដូវកាលថ្មី ដែលខិតជិតចូលមកដល់។ ឥឡូវនេះខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Casemiro ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ ជាមួយនឹងរបាយកាណ៍ក្នុងថ្ងៃនេះ បានអះអាងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nassr FC កំពុងតែចរចាចុះហត្ថលេខាផ្ទេរនាំយក Casemiro ឲ្យមកចាប់ដៃគូជាមួយនឹងមិត្តចាស់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សារជាថ្មី ខណៈដែល [Casemiro] មានតម្លៃខ្លួន ៦០លានអឺរ៉ូ ក្នុងឆ្នាំ ២០២២ ពេលមក Man Utd៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង