Close
Featured-Image
សង្ឃឹមជួយក្រុមបានច្រើន!Chelsea បញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីលម្នាក់ទៀតពី Santos (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមតោខៀវ Chelsea បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Deivid Washington ពីក្លឹប Santos ក្នុងតម្លៃខ្លួន ២០ លានអឺរ៉ូ មករួមក្រុមខណៈកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំនៅ ទឹកដីStamford Bridge ជាមួយនឹងជម្រើស​មួយឆ្នាំ​បន្ថែមទៀត។


គួររំលឹកថាក្រោយការចាកចេញរបស់ស៊ូភើស្តាមួយចំនួនក្រុមបានសម្រេចការផ្ទេរយកីឡាករមួយចំនួនមករួមក្រុម ខណៈ Washington គឺជាសមាជិក​ថ្មីទី​ប្រាំបួន​សម្រាប់ក្រុមលោក Mauricio Pochettino នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈរូបគេបានចាប់ផ្តើមអាជីព​ដំបូងជាមួយក្រុម Gremio មុន​ពេល​ផ្ទេរមក Santos ក្នុងឆ្នាំ 2016 ។ Washington គឺជាសមាជិកទីពីររបស់ក្លឹប Santos ដែលបានផ្លាស់មកលីកកំពូលអង់គ្លេសជាមួយ Chelsea នៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ខ្សែបម្រើស្លាបវ័យ ១៨ ឆ្នាំ Angelo កាលពីខែកក្កដា។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង