Close
Sponsor ads Featured-Image
Toni Kroos បានបង្ហាញការខកចិត្ត ក្រោយកីឡាករវ័យក្មេងដ៏មានទេពកោលស្យម្នាក់ សម្រេចផ្ទេរទៅអារ៉ាប៊ីសាអូឌីត
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លឹងអធិរាជ្យស Real Madrid កីឡាករ Toni Kroos បានបង្ហាញអារម្មណ៍ខកចិត្តរបស់ខ្លួន ក្រោយខ្សែបម្រើឆ្នើមវ័យ២១ឆ្នាំ Gabri Veiga សម្រេចចិត្តជ្រើសរើសយកការទទួលបានប្រាក់ឈ្នួលច្រើន ជាជាងការសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការប្រកួតប្រជែងពានរង្វាន់ធំៗនៅទ្វីបអឺរ៉ុប ។ Toni Kroos បានសរសេរចំណាប់អារម្មណ៍របស់ខ្លួនថាជា «ការអាម៉ាស់» នៅលើគណនីអ្នកជំនាញទីផ្សារដោះដូរកីឡាករលោក Fabrizio Romano ដែលបានបង្ហោះបញ្ជាក់អំពីការបញ្ចប់ការផ្ទេរខ្សែបម្រើ Gabri Veiga ទៅកាន់ក្លឹប Al Ahli នៃលីគអារ៉ាប់ Saudi Pro League ។ Gabri ជាកីឡាករវ័យក្មេងដែលកំពុងមានទីផ្សារល្អនៅទ្វីបអឺរ់ុប សម្បីតែ Barcelona ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែល ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្នរូបគេសម្រេចចិត្តផ្ទេរទៅកាន់លីគនៃទ្វីបមមជ្ឈិមបូព៌ា ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Embarrassing' - Real Madrid star Toni Kroos blasts Gabri Veiga after Celta starlet agrees to join Saudi side Al Ahli | Goal.com

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ)
featured image

ទោះបីជាធ្លាប់ចាប់ដៃគូគ្នាប្រយុទ្ធលើទីលានមួយរយៈពេលវែងគួរសមដែរ ប៉ុន្តែវីរបុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney បានព្រងើយកន្តើយមិននឹកនាលើកឈ្មោះអតីតមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ក្នុងនាមជាដៃគូដែលគាត់ពេញចិត្តបំផុតនោះទេ ។ រំលឹកទៅដល់ជាង២ទសវត្សកន្លងទៅ Rooney និង Ronaldo បានរួមគ្នាចាប់ដៃគូប្រយុទ្ធអស់រយៈពេល ៥ ឆ្នាំនៅ Man. United ប៉ុន្តែផ្ទុយទៅវិញកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមបានជ្រើសយកកីឡាករ Carlos Tevez ថាពិតជាអតីតដៃគូដ៍ស័ក្តសមទៅវិញទេ។ គួររំលឹកថាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Tevez បានលេងចាប់ដៃគូជាមួយអតីតប្រធានក្រុមតោកំណាចអង់គ្លេសអង់គ្លេសរយៈពេលពីរឆ្នាំនៅចន្លោះឆ្នាំ ២០០៧ និង ២០០៩ និងជួយអោយ Man.Utd ឈ្នះពានរង្វាន់ Premier League ទាំងពីររដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Rooney បានប្រាប់ BBC Sport […]

ចុចអានបន្ត
អត្ថបទទាក់ទង