Close
Featured-Image
Spurs ត្រៀមសំណើ«៥០លានផោន»លើខ្សែប្រយុទ្ធវេលស៍ម្នាក់ ដើម្បីយកមកពង្រឹងក្រុម
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមកាសែត Daily Mail បានឲ្យដឹងថា ខណៈពេលនេះក្លឹប Tottenham Hotspur កំពុងរៀបចំដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធ Brennan Johnson របស់ក្លឹប Nottingham Forest ដែលមានតម្លៃប្រមាណ ៥០លានផោន។ Johnson ត្រូវបានគេជឿជាក់ថា ចង់ទៅចូលរួមជាមួយ​ Spurs ជាជាង Chelsea ប្រសិនបើមានឱកាស មិនតែប៉ុណ្ណោះ Spurs អាចនឹងដោះដូរកីឡាករ Davinson Sanchez របស់ខ្លួនជាថ្នូរបូករួមនិងសាច់ប្រាក់ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះទៅបានដោយរលូន ខណៈភាគីទាំងសងខាងមិនទាន់យល់ព្រមគ្នា១០០ភាគរយនៅឡើយទេ។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមហង្សក្រហមក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២២/២៣ ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣លើក ក្នុងការបង្ហាញខ្លួន ៤៤ដងក្នុងការប្រកួតទាំងអស់។ ក្រុមរបស់លោក Ange Postecoglou ដែលបានយកឈ្នះទៅលើ Man United ២:០ ក្នុងលីគកាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខាលើ James Maddison, Pedro Porro, Micky van de Ven, Dejan Kulusevski, Guglielmo Vicario, Alejo Veliz, Ashley Phillips និង Manor Solomon ក្នុងអំឡុងពេលទីផ្សារផ្ទេរដ៏មមាញឹក៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Forest could sign 30 new players by selling Brennan Johnson, but his  ability will be cherished

Nottingham Forest boss Steve Cooper believes Brennan Johnson is on an  'upward curve' | The Independent

Chelsea learn Brennan Johnson transfer reality after missing out on Michael  Olise deal - football.london

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 34 25 7 2 80 32 +48 82
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 33 18 6 9 53 39 +14 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 34 13 11 10 53 41 +12 50
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Manchester United 34 10 9 15 39 47 -8 39
    15 Everton 34 8 14 12 34 41 -7 38
    16 Tottenham Hotspur 34 11 4 19 62 56 +6 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • Sponsor by 88Bol