ចុមយក្ស! Benzema ទើបទៅ Al-Ittihad បាន២ខែ គ្រូបង្វឹកថា រូបគេលែងស្ថិតក្នុងគម្រោងខ្លួន
ទំហំអក្សរ
តូច
ធំ
បរទេស៖ គ្រូបង្វឹក Al-Ittihad លោក Nuno Espirito Santo បានប្រាប់ក្លឹបថា Karim Benzema មិនសមនឹងផែនការរបស់គាត់។ ម្ចាស់ Ballon d’Or ឆ្នាំ 2022 បានចូលរួមជាមួយក្រុមជើងឯក Saudi Pro League ទើប២ខែប៉ុណ្ណោះ ពោលគឺកាលពីខែមិថុនា។ ទោះបីជាយ៉ាងណាក៏ដោយ កាសែតអារ៉ាប៊ីសាអូឌីត Al-Sharq Al-Awsat បានអះអាងថា មានភាពតានតឹងរវាង Benzema និងគ្រូបង្វឹករបស់គាត់។ របាយការណ៍នេះបានចោទប្រកាន់ថា Nuno បានប្រាប់ថ្នាក់លើរបស់ក្លឹប Al-Ittihad ថា កីឡាករអន្តរជាតិបារាំងរូបនេះមិនសាកសមនឹងទម្រង់លេងរបស់គាត់ទេ ហើយជាមូលហេតុដែលគាត់មិនស្នើសុំការផ្ទេរមួយនេះ។
អត្ថបទកំពុងចាប់អារម្មណ៍៖ Kane បង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីកុមារភាព សូម្បីអ្នកគាំទ្រក៏នឹកស្មានមិនដល់
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Benzema ក៏ត្រូវបានគេនិយាយថា បានស្នើសុំតួនាទីជាប្រធានក្រុមផងដែរ តែលោក Nuno បដិសេធសំណើនេះ ហើយផ្តល់តួនាទីមួយនេះដល់ Romarinho វិញ។ Benzema ត្រូវបានគេរាយការណ៍ថា មិនទាន់មានអារម្មណ៍ល្អ ក្រោយផ្ទេរទៅលីគអារ៉ាប់បាន២ខែ៕
អត្ថបទទាក់ទង

1 week ago .
1.2K Views
ក្លឹបធំៗបីនៅអង់គ្លេស ប្រជែងគ្នាចែវចូវលើកីឡាករវ័យ១៩ឆ្នាំម្នាក់ រីឯសមត្ថភាពមិនធម្មតា

2 weeks ago .
180 Views
Juventus នៅតែបន្តចង់បានកីឡាករ Arsenal រូបនេះ ស្របពេលអនាគត Pogba ស្រពិចស្រពិល

2 weeks ago .
688 Views
ក្លឹបយក្សទួរគីត្រៀមផ្តល់កញ្ចប់លុយធំ កុងត្រា៣ឆ្នាំ សម្រាប់តារាឆ្នើម Liverpool រូបនេះ