

ចុមយក្ស! Benzema ទើបទៅ Al-Ittihad បាន២ខែ គ្រូបង្វឹកថា រូបគេលែងស្ថិតក្នុងគម្រោងខ្លួន
ទំហំអក្សរ
តូច
ធំ
បរទេស៖ គ្រូបង្វឹក Al-Ittihad លោក Nuno Espirito Santo បានប្រាប់ក្លឹបថា Karim Benzema មិនសមនឹងផែនការរបស់គាត់។ ម្ចាស់ Ballon d’Or ឆ្នាំ 2022 បានចូលរួមជាមួយក្រុមជើងឯក Saudi Pro League ទើប២ខែប៉ុណ្ណោះ ពោលគឺកាលពីខែមិថុនា។ ទោះបីជាយ៉ាងណាក៏ដោយ កាសែតអារ៉ាប៊ីសាអូឌីត Al-Sharq Al-Awsat បានអះអាងថា មានភាពតានតឹងរវាង Benzema និងគ្រូបង្វឹករបស់គាត់។ របាយការណ៍នេះបានចោទប្រកាន់ថា Nuno បានប្រាប់ថ្នាក់លើរបស់ក្លឹប Al-Ittihad ថា កីឡាករអន្តរជាតិបារាំងរូបនេះមិនសាកសមនឹងទម្រង់លេងរបស់គាត់ទេ ហើយជាមូលហេតុដែលគាត់មិនស្នើសុំការផ្ទេរមួយនេះ។
អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Benzema ក៏ត្រូវបានគេនិយាយថា បានស្នើសុំតួនាទីជាប្រធានក្រុមផងដែរ តែលោក Nuno បដិសេធសំណើនេះ ហើយផ្តល់តួនាទីមួយនេះដល់ Romarinho វិញ។ Benzema ត្រូវបានគេរាយការណ៍ថា មិនទាន់មានអារម្មណ៍ល្អ ក្រោយផ្ទេរទៅលីគអារ៉ាប់បាន២ខែ៕
អត្ថបទទាក់ទង

2 months ago .
276 Views
ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou

2 months ago .
281 Views
Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់ Man City ដែលនឹងចាកចេញពេលចប់រដូវកាល

2 months ago .
334 Views
Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ

2 months ago .
360 Views
Barca ទទួលបានសំណើរ១០០លានអឺរ៉ូពីអារ៉ាប់ដែលចង់ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់ខ្លួន