(អង់គ្លេស)៖ ខ្សែបម្រើប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Bernardo Silva វ័យ ២៩ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យាកុងត្រាថ្មីជាមួយក្លឹបមេឃខៀវ Manchester City រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ដែលកិច្ចព្រមព្រៀងនេះបានបង្ហាញកាលពីសប្តាហ៍មុន។ បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Barça និង PSG ក៏ដោយ Bernardo នៅតែបន្តស្នាក់ក្លឹប Man City ដដែល។
- Bernardo Silva បាននិយាយរៀបរាប់ថា «នៅទីនេះ(Manchester City) ខ្ញុំអាចបន្តឈ្នះ»។ «ខ្ញុំស្រលាញ់ក្លឹប អ្នកគ្រប់គ្រង មិត្តរួមក្រុម អ្នកគាំទ្រ…» ។ «ខ្ញុំរីករាយដែលបានចំណាយពេលវេលារបស់ខ្ញុំនៅទីនេះ។ វាពិតជាគួរឱ្យរំភើបណាស់ដែលខ្ញុំជាផ្នែកមួយនៃក្រុម ដែលមានស្រេកឃ្លានជ័យជម្នះ និងចំណង់ចំណូលចិត្តបែបនេះ»៕
- វីដេអូបទសម្ភាសន៍៖
ប្រភព៖ សារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានបង្ហើបប្រាប់ពីលទ្ធភាពនៃការវិលត្រលប់មកវិញរបស់ ខ្សែបម្រើស្លាបJadon Sancho ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Dortmund។គួររំលឹកថាទម្រង់លេងដ៏ល្អរបស់អតីតយុវជនក្លឹប Watford បានធ្វើអោយប្រិយមិត្តក្រុមបិសាចក្រហមពេញចិត្ត បន្ទាប់ពីរូបគេបានជួយអោយក្រុមរបស់ខ្លួនឡើងទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និង ត្រៀមជួបម្ចាស់ផ្ទះ PSG នៅរាត្រីថ្ងៃអង្គារនេះក្រោយនាំមុខនៅជើងទី១ ក្នុងលទ្ធផល ១ទល់និង០។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: PSG អាចវាយបកសងសឹក Dortmund ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UCL បានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មុនពេលបរាជ័យធ្ងន់ធ្ងរដោយត្រូវក្រុមម្ចាស់ផ្ទះផ្តួលដោយលទ្ធផលដល់ទៅ ៤ទល់និង០ ខណៈអ្នកចាត់ការទូទៅសញ្ជាតិហូឡង់បានបង្ហើបពីអនាគតរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះថាមន្ត្រីរបស់ក្លឹបបានជួបពិភាក្សាជាមួយ Sancho នៅប្រទេសអាឡឺម៉ង់រួចហើយ ប៉ុន្តែអតីតគ្រូបង្វឹក Ajax បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមជុំវិញជម្លោះរវាងអ្នកទាំងពីរនាពេលកន្លងមក ខណៈមិត្តរួមក្រុមMan.Utd ជាច្រើនធ្លាប់ជម្រុញ និង លើកទឹកចិត្តអោយ Sancho សុំទោសគ្រូបង្វឹក ប៉ុន្តែសាម៉ីខ្លួនបានបដិសេធដាច់ខាត។ និយាយដល់រឿងកូនក្រុមរូបនេះលោក Tag […]