Close
Featured-Image
លោក Emery ចង់សាងប្រវត្តិសាស្រ្តអោយ Aston Villa ក្រោយ Watkins ស៊ុត៣គ្រាប់លត់ម្ចាស់ផ្ទះ Hibernian ទក់សាច់(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ការស៊ុតបាល់ហេតទ្រីក(៣គ្រាប់)ដ៏ល្អរបស់ Ollie Watkins បានជួយអោយ Aston Villa សម្លឹងធ្វើដំណើរយ៉ាងរលូនទៅកាន់ ការប្រកួត ក្របខណ្ ឌបាល់ទាត់ទ្វីបអឺរ៉ុបក្នុងវគ្គជម្រុះពានរង្វាន់Europa Conference League វគ្គ Play-off ជើងទី ១ លើក្រុមម្ចាស់ផ្ទះ Hibernianរបស់ស្កុតឡេនក្នុងលទ្ធផល ៥ទល់និង០ កាលពីថ្ងៃពុធម្សិលមិញនេះ។


គួរកត់សម្គាល់ថា៥គ្រាប់របស់ក្រុមលោក Unai Emery រកបានដោយ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ២៧ឆ្នាំ Watkins ដោយរកបានគ្រាប់បាល់ បើកឆាកដល់ទៅ៣គ្រាប់ជាប់ៗគ្នានៅនាទីទី ១៧,៣៣,៤៨(២គ្រាប់បើកឆាកគឺតែតបញ្ចូលទី)នាកីឡាដ្ឋានEaster Road ខណៈ Leon Baily តែតបាន១គ្រាប់ និង Douglas Luiz រកបានម្នាក់ ១ គ្រាប់ផងដែរអោយក្រុមភ្ញៀវនៅនាទីទី៤២ និង ៧៤(ដោយបាល់ពិន័យ១១ម៉ែត្រ)។គ្រូបង្វឹកវ័យ៥១ឆ្នាំដែលធ្លាប់ដឹកនាំ Sevilla ឈ្នះពាន Europa League ៣រដូវកាលដ៏អស្ចារ្យសញ្ជាតិអេស្បាញវ័យ ៥១ឆ្នាំរូបនេះបាន​លើក​ឡើង​ថាគាត់ចង់សរសេរប្រវត្តិសាស្រ្តថ្មីមួយ ជាមួយនឹងក្រុមមានប្រវត្តិធ្លាប់ ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ១៩៨២ជាមួយនឹងជំនឿចិត្តនៅ​ក្នុងការ​ចាត់​ចែង​របស់គាត់ជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមដើម្បីទទួលបានជោគជ័យនៅ ទឹកដីVilla Park ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)
featured image

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]

ចុចអានបន្ត
អត្ថបទទាក់ទង