Burnley នាំយកខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ ២០ឆ្នាំម្នាក់ លើកិច្ចកុងត្រា ៥ឆ្នាំ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹប Burnley បានចុះហត្ថលេខាលើខ្សែបម្រើជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ឆ្នាំ កីឡាករ Aaron Ramsey ដោយផ្ទេរពីក្លឹប Aston Villa ក្នុងតម្លៃខ្លួនលើសពី ១២លានផោន ហើយបានយល់ព្រមលើកិច្ចសន្យា រយៈពេល ៥ឆ្នាំ នេះបើតាមប្រភព BBC ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ឆ្នាំរូបនេះ ដែលត្រូវជាប្អូនប្រុសរបស់ខ្សែបម្រើ Villa Jacob ដោយបានចំណាយពេល ១២ឆ្នាំនៅ Aston Villa ដែលធ្លាប់បានឆ្លងកាត់ថ្នាលយុវជនផងដែរ។ Ramsey គឺជាផ្នែកមួយនៃក្រុមអង់គ្លេសដែលបានឈ្នះជើងឯកទ្វីបអឺរ៉ុបអាយុក្រោម ១៩ឆ្នាំកាលពីឆ្នាំមុន ហើយបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣:១ លើអ៊ីស្រាអែលនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- Ramsey បាននិយាយថា៖ «ខ្ញុំបានរង់ចាំការក្លាយជាកីឡាករថ្មីរបស់ Burnley មួយរយៈមកហើយ ខ្ញុំមិនអាចទ្រាំរង់ចាំនូវការចាប់ផ្តើមលេងនៅថ្មីបន្តទៀតទេ»៕

- វីដេអូបទសម្ភាសន៍៖
- វីដេអូ Highlights ២០២០/២១ ពេញ១ដូវកាល៖
អត្ថបទទាក់ទង
2 months ago .
192 Views
Villarreal បំបាក់ស្វាគមន៍ក្រុមភ្ញៀវ Girona ៥:០ ឈរកំពូលតារាង Laliga បណ្តោះអាសន្ន (មានវីដេអូ)
2 months ago .
224 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
2 months ago .
255 Views
Real Madrid លេងស្ទើរបត់តារាង! តែបែរមកឈ្នះបាល់ប៉េណាល់ទីរបស់ Mbappe ទៅវិញ (មានវីដេអូ)
3 months ago .
460 Views
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
