Close
Close
Ads: 88BOL
ទីបំផុត! Al Nassr បានចុះហត្ថលេខាផ្លូវការលើខ្សែបម្រើ Otavio ដោយតម្លៃផ្ទេរ ៦០លានអឺរ៉ូ ខណៈកុងត្រាដល់ឆ្នាំ២០២៦
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ នៅទីបំផុតក្លឹបអារ៉ាប់ Al Nassr បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Otavio ពីសំណាក់ក្លឹប FC Porto ក្នុងតម្លៃផ្ទេរ ៦០លានអឺរ៉ូ ឬស្មើនឹង ៦៥លានដុល្លារ ភ្ជាប់ជាមួយនិងកិច្ចសន្យាកុងត្រារយៈពេល ៣ឆ្នាំរហូតដល់ឆ្នាំ ២០២៦។ ខ្សែបម្រើរូបនេះជាមិត្តរួមជម្រើសជាតិជាមួយ Cristaino Ronaldo ស្រាប់ផងនោះ ដូច្នេះការផ្លាស់ប្តូរនេះត្រូវបានជាជឿថានឹងល្អប្រសើរទៅកាន់ក្លឹប។ Otavio មានវ័យ ២៨ឆ្នាំ ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ក្នុង ២៨៣ប្រកួតសរុបសម្រាប់ក្លឹប Porto បន្ទាប់ពីចូលរួមតាំងពីឆ្នាំ ២០១៤ មក។ Otavio ចូលរួមជាមួយក្រុម Al-Nassr ដែលមានកីឡាករល្បីៗជាច្រើនរួមមាន Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Alex Telles និង Seko Fofana៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Sponsor By 88BoL