
ម៉ានូ សិល្បៈ លុតជង្គង់អរគុណ ព្រំ សំណាង ភ្លាមៗ នៅលើសង្វៀន ក្រោយ ផ្តួល ឆាតសម័យ កីឡាកររបស់ឡាវ កាលពីយប់មិញនៅក្នុងកម្មវិធីប្រដាល់គុនខ្មែរដ៏ធំ KAS (KUN KHMER ALL STAR) នៅក្នុងពហុកីឡដ្ឋានជាតិកាលពីយប់មិញដែលមានការគាំទ្រជាច្រើនពីសំណាក់អ្នកសេ្នហាវិស័យប្រដាល់នៅកម្ពុជា ។ ម៉ានូ សិល្បៈ បានអះអាងថា ព្រំ សំណាង គឺជាអ្នកដែលបានបង្ហាត់បង្រៀនផ្តាច់គុនបុរាណខ្មែរដល់ខ្លួន ដែលអាចធ្វើឲ្យរូបគេអាចផ្តួលកីឡាករ ឆាតសម័យ បាន។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



