
ក្លឹបជើងឯកអង់គ្លេសនិងមិនមានវត្តមានគ្រូបង្វឹកលោក Pep Guardiola សម្រាប់ការប្រកួត២លើកបន្ទាប់ទៀតនេះពេះដែលក្រុម Man. City និងត្រូវប្រកួតជាមួយក្រុមភ្ញៀវ Sheffield United នៅចុងសប្តាហ៍នេះ និងការប្រកួតនៅថ្ងៃសៅរ៍ចុងសប្តាហ៏ក្រោយពេលទទួលភ្ញៀវ Fulham ។
មូលហេតុនោះគឺរូបលោកបានទទួលការវះកាត់បន្ទាន់ជាបន្ទាន់លើបញ្ហាឈឺចុកចាប់នៅផ្នែកឆ្អឹងខ្នង ក្រោយពីគ្រូង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនៅថ្ងៃអង្គារបានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីធ្វើការព្យាបាលជំងឺដ៏រ៉ាំរ៉ៃ នៅទីនោះ។
ដូច្នេះជំនួយការអ្នកចាត់ការរបស់លោកគឺលោក Juanma Lillo ជាអ្នកទទួលខុសត្រូវក្នុងការអវត្តមានដើម្បីដឹកនាំកូនក្រុម ស្របពេលវេជ្ជបណ្ឌិត Mireia Illueca ជាអ្នកទទួលខុសត្រូវលើការវះកាត់នេះបានដោយជោគជ័យ ហើយឥឡូវនេះលោក Pep មានអការៈធូរស្បើយ និងធ្វើការសម្រាកព្យាបាលដើម្បីស្តារកាយសម្បទាឡើងវិញនៅទឹកដីកំណើត Barcelona។
ប្រភព: Yahoo

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



