Close
Sponsor ads Featured-Image
ក្រោយមិនទាន់ស្គាល់ជ័យជំនះ ! Chelsea កាក់កបកីឡាកររបួសជង្គង់កើនដល់ ៤ នាក់ហើយ​ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមតោខៀវ Chelsea បានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះកីឡាករថា Carney Chukwuemeka បានធ្វើការវះកាត់របួស​ជង្គង់ ពោលគឺ ២ថ្ងៃមុនពេលកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួត Premier League ជាប់ៗគ្នាជាលើកទីពីរពេលក្រុមភ្ញៀវ Chelsea ប្រកួតចាញ់ ម្ចាស់ផ្ទះ West Ham United នៅកីឡដ្ឋាន London Stadium ដោយលទ្ធផល ៣ទល់និង១។ Chukwuemeka បានដើរតួជាអ្នករកគ្រាប់បាល់អោយ Chelsea វាយបកតាមស្មើមុនពេលត្រូវក្រុមម្ចាស់ផ្ទះផ្តួលពួកគេ។


ក្រោយធ្វើការវះកាត់ខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសវ័យ១៩ឆ្នាំរូបនេះប្រឈមអវត្តមាន៦សប្តាហ៏ ខណៈChelsea ប្រឈមកីឡាកររបួសជង្គង់​ចាប់តាំងពីខែធ្នូ ២០២២ មានដូចជាខ្សែប្រយុទ្ធ​Armando Broja ព្រមជាមួយខ្សែការពារWesley Fofana ត្រូវបានអវត្តមានសម្រាប់យុទ្ធនារដូវ​កាលថ្មី​នេះ​មុនពេល ខ្សែបម្រើ-ប្រយុទ្ធស្លាប​Christopher Nkunku បានរងរបួសជង្គង់នៅមុនបើករដូវកាលដែលនឹងធ្វើឱ្យ​គាត់អវត្តមានរហូត​ដល់ចុង​បញ្ចប់នៃឆ្នាំ២០២៣ឯណោះ។
ប្រភព:sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ
featured image

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Joao Pedro ពីក្លឹប Brighton ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៨២លានដុល្លារ ខណៈដែលកិច្ចសន្យាកុងត្រារហូតដល់ទៅ ៧ឆ្នាំ ។អត្ថបទកំពុងចាប់អារម្មណ៍៖ លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងបោះឲ្យគេស៊ុត ១០ដង ក្នុងការប្រកួតសរុប ៧០លើក ក្នុងរយៈពេល២ឆ្នាំ នៅ Brighton ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង