Close
Sponsor ads Featured-Image
វីរបុរស Arsenal និង Barcelona ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង U-២១
ទំហំអក្សរ
តូច
ធំ

វីរបុរសក្រុមកាំភ្លើងធំ Arsenal និង Barcelona លោក Thierry Henry ទីបំផុតត្រូេះបានតែងតាំង​ជាគ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិមាន់គក​បារាំង​អាយុ​ក្រោម​២១​ឆ្នាំពោលគឺបន្ទាប់ពីបុរសវ័យ ៤៦ ឆ្នាំរូបនេះបានវិលត្រឡប់ទៅដឹកនាំនៅទីលានវិញបន្ទាប់ពីសម្រាករយៈពេល ៨ ខែ​ក្រោយចាកចេញពីមុខតំណែងជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៏បាល់ទាត់ពិភពលោក២០២២នៅកាតា​។
Henry ក៏ធ្លាប់មានស្នាដៃដឹកនាំក្រុមជម្រើសជាតិបែលហ្សិកទទួលបានចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ World CUp ២០១៨ផងដែរ។

Henry ​បានចូលកាន់តំណែងពីលោក Sylvain Ripoll ដែលកាន់តំណែងរយៈពេលប្រាំមួយឆ្នាំរបស់គាត់បានឈានដល់ទីបញ្ចប់កាលពីខែមុន បន្ទាប់ពីបារាំងធ្លាក់ចេញពី Euro 2023 វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រោមថ្វីជើងU-២១ដៃអ៊ុយក្រែន។ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម ២១ ឆ្នាំ Henry នឹងត្រូវទទួលខុស​​មើល​ការ​ខុស​ត្រូវ​យុទ្ធនាការ​ប្រកួតជម្រុះ Euro ២០២៥ ព្រម​ទាំង​ក្រុម​ជម្រើស​ជាតិ​ក្នុងយុទ្ធនាការប្រកួតអូឡាំពិក​ដែលបារាំង​និងធ្វើជាម្ចាស់ផ្ទះ​ឆ្នាំ ២០២៤ នៅ​ទីក្រុង​ប៉ារីស។


ការប្រកួតដំបូងគឺលោក​ Henry និងត្រូវដឹកនាំក្រុមជម្រើសជាតិ U-២១ជួបជាមួយក្រុមជម្រើសជាតិស្លូវេនីអាយុក្រោម ២១ ឆ្នាំក្នុងវគ្គជម្រុះពា​ន​រង្វាន់​ទ្វីបអឺរ៉ុបនៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ។
ប្រភព:sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
No posts