

(បាសេឡូណា)៖ ខ្សែការពារសញ្ជាតិអាមេរិក Sergino Dest របស់ក្លឹបអ្នកមានបុណ្យ Barcelona បានចូលរួមជាមួយក្លឹប PSV Eindhoven លើកិច្ចព្រមព្រៀងខ្ចីជើង រហូតដល់ចប់ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមក្លិបលេងនៅលីគ LaLiga បានប្រកាស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ក្លឹបហូឡង់នេះ មានជម្រើសក្នុងការធ្វើការផ្ទេរជាអចិន្ត្រៃយ៍ ហើយក្លឹប Barca អាចមានភាគរយច្រើន ក្នុងការលក់កីឡាកររូបនេះ នៅពេលអនាគត។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០២០ ក្នុងតម្លៃប្រមាណ ២១លានអឺរ៉ូ ឬស្មើនឹង ២២.៨៧លានដុល្លារ ដោយផ្ទេរមកពីក្លឹប Ajax Amsterdam។ Dest បានបង្ហាញខ្លួន ៥១ប្រកួតក្នុងលីគ សម្រាប់ក្លឹប Barca ក្នុងរយៈពេល ២រដូវកាលដំបូង ប៉ុន្តែបានចំណាយពេលក្នុងរដូវកាលមុន លេងខ្ចីជើងនៅក្លឹប AC Milan។ កីឡាករសញ្ជាតិអាមេរិក ដើមកំណើតហូឡង់រូបនេះ មានការខកចិត្ត នៅឯក្លឹបអ៊ីតាលី ដោយបានបង្ហាញខ្លួនត្រឹមតែ ៨ប្រកួតប៉ុណ្ណោះ ក្នុងលីគ Serie A មុនពេលវិលត្រឡប់ទៅលេងនៅអេស្ប៉ាញវិញ។

គួរជម្រាបផងដែរថា Dest ដែលបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតានោះ រកគ្រាប់បាល់បាន២គ្រាប់ ក្នុង ២៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាមេរិក៕

(អាល្លឺម៉ង់)៖ ក្លឹប Borussia Dortmund បានប្រកាសពីការព្រមព្រៀងគ្នាជាមួយក្លឹបតោខៀវ Chelsea ក្នុងការចរចាទិញលក់ខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Chelsea ឆ្មក់បានតារាឆ្នើមវ័យក្មេងម្នាក់ ក្នុងកញ្ចប់ទឹកប្រាក់ជាង«៥០លានផោន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលដោះ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៅក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ កីឡាករ Estevao Willian […]



