
ក្រោយឃើញអ្នកគាំទ្រគុនខ្មែរចង់ឲ្យមានការប្រកួតរបស់កីឡាកររុស្សី Nabati Kiamran មកវាយនៅកម្ពុជា ក្រោយរូបគេបានធ្វើការផ្តួលកីឡាករ ផលសោភ័ណ្ឌ ត្រឹមទឹកទី១នៅប្រទេសរុស្សី ស្រាប់កីឡាកររូបនេះបានឆ្លើយតបវិញថា រូបគេយល់ព្រម ប៉ុន្តែដរាបណារូបគេរូបទទួល៥មុឺនដុល្លាក្នុងប្រកួតមួយនោះ។ Kiamaran បានបង្ហោះលើគណនីផ្ទាល់ខ្លួនថា៖ «ប្រជាជនកម្ពុជាចង់ឲ្យខ្ញុំទៅវៃនៅប្រទេសពួកគេ ហើយច្បាប់របស់ពួកគេ ខ្ញុំមិនសូវចាប់អារម្មណ៍៍ទេ ប៉ុន្តែប្រសិនបើពួកគេចង់ខ្លាំងខ្ញុំបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែពួកគេត្រូវតែបង់ឲ្យខ្ញុំ ៥មុឺុនដុល្លារ»

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]

