(អារ៉ាប៊ីសាអូឌីត)៖ ខ្សែការពារសញ្ជាតិតួកគី Merih Demiral បានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Ahli ផ្ទេរមកពីក្លឹបអ៊ីតាលី Atalanta លើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ក្លឹបទាំងពីរ មិនបានបង្ហាញពីតម្លៃ នៃការផ្ទេរកីឡាករវ័យ ២៥ឆ្នាំនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះ មានតម្លៃខ្លួនផ្ទេរ ២០លានអឺរ៉ូ ឬ ២១.៧៣លានដុល្លារ។ Demiral ដែលបានចូលរួមជាមួយក្លឹប Atalanta ដោយផ្លាស់មកពីក្លឹប Juventus ក្នុងឆ្នាំ២០២២ រកបានគ្រាប់បាល់ ១គ្រាប់ ក្នុង ២៨ប្រកួត ក្នុងការប្រកួតទាំងអស់ សម្រាប់លក្លឹប Atalanta កាលពីរដូវកាលមុន។ Demiral ជាកីឡាករថ្មីចុងក្រោយ ដែលបានចូលរួមជាមួយក្លឹប Al-Ahli បន្ទាប់ពីការទៅដល់របស់កីឡាករ Riyad Mahrez, Roberto Firmino, អ្នកចាំទី Edouard Mendy, Alain Saint-Maximin, Franck Kessie និងកីឡាករ Roger Ibanez។ គួរបញ្ជាក់ផងដែរថា ក្លឹប AI-Ahli ទើបតែឡើងទៅលេងនៅលីគ Pro league វិញ បន្ទាប់ពី១រដូវកាល លេងនៅលីគលំដាប់ទី២៕
លោក Todd Boehly ដែលជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកនិងជាម្ចាស់ក្លឹប Chelsea បានបង្ហាញវត្តមានចូលរួមក្នុងសន្និសិទ Sportico នៅទីក្រុង Los Angeles ហើយបានពណ៌នាពីក្រុមតោខៀវ ថាបានផ្លាស់ប្តូរទម្រង់លេងល្អប្រសើរនិងគួរអោយចាប់អារម្មណ៏នៅក្នុងប៉ុន្មានប្រកួតចុងក្រោយថ្មីៗនេះ។មានន័យថាមហាសេដ្ឋីវ័យ៥០ឆ្នាំលោក Boehly បានសម្តែងនូវការពេញចិត្តសម្រាប់ក្រុមរបស់គាត់ ហើយបានលើកឡើងថាក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបង្ហាញការលេងបាល់ដ៏ល្អគួរអោយចាប់អារម្មណ៏ឡើងវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ម្ចាស់ក្លឹបដែលកំពុងកាន់កាប់ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏នៅរដូវកាលទីពីររូបនេះបានលើកឡើងក្រោយការប្រកួតស្មើជាមួយ Aston Villa (២-២), ផ្តួលTottenham (២-០) និងបន្តលត់ West Ham (៥-០) បានបញ្ជាក់យ៉ាងដូជ្នេះថាៈ ខ្ញុំមិននឹកស្មានថាក្រុមអាចផ្លាស់ប្តូរទម្រង់លេងលឿនបែបនេះទេ។វាពិតជាស្រស់ស្អាតនៅពេលដែលឃើញពួកគេលេងស៊ីសង្វាក់គ្នា។ ប្រសិនក្រុមបន្តរក្សាទម្រង់លេងល្អដល់បញ្ចប់រដូវកាល ពួកគេពិតជាចង់បញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ក្នុងក្របខ័ណ្ឌ Premier League ដែលជាក្រុមមានកៅអីទៅលេងនៅក្របខណ្ឌ Europa League ។ ក្រុមតោខៀវបច្ចុប្បន្នកំពុងមាន ៤ […]