

ក្រុមញញួរធំ West Ham ត្រៀមបើកទ្វារកីឡាដ្ឋាន London Stadium ទទួលភ្ញៀវដែលជាក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៏គឺ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Prermier នៅថ្ងៃអាទិត្យវេលាម៉ោង ១០:៣០នាទីយប់ខណៈប្រកួតសប្តាហ៏ទី១ West Ham ស្មើគ្នា១ទល់និង១ ជាមួយ Bournemouth ខណៈ Chelsea បានត្រឹមស្មើLiverpool ដូចគ្នា១ទល់និង១។ សម្រាប់ Chesea រដូវកាលចាស់បញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏លំបាកនៅ លេខរៀងទី១២ ខណៈ ១៣ប្រកួតចុងក្រោយគិតចាប់ពីរដូវកាលចាស់និងថ្មីគឺបានត្រឹមស្មើ១ដងនិងមិនដែលឈ្នះ។ សម្រាប់ដើមឆ្នាំ២០២៣ West Ham ចាញ់ក្នុងផ្ទះតែ២លើកប៉ុណ្ណោះពេលស្វាគមន៏ Newcastle និង Liverpool ខណៈ៣លើកចុងក្រោយក្នុងផ្ទះពួកគេបាន ផ្តួលគួប្រជែងទាំង៣ដង។
១.ពត៌មានកីឡាករ West Ham
West Ham មានកីឡាករពេញលេញខណៈខ្សែបម្រើជំនាញស៊ុតហ្រ្វីឃីក James Ward-Prowse ត្រៀមចូលលេងលើកដំបូងសម្រាប់ក្រុម
រីឯខ្សែបម្រើ Edson Alvarez អាចនឹងចូលលេងជាកីឡាករបម្រុង។សម្រាប់ Lucas Paqueta នៅតែបន្តមានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅ Man. City ។
-ជម្រើស១១នាក់ដំបូងសម្រាប់ West Ham
Areola; Coufal, Zouma, Aguerd, Emerson; Alvarez, Ward-Prowse; Bowen, Paqueta, Benrahma; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
២.ពត៌មានកីឡាករ Chelsea
Reece James ប្រឈមអវត្តមាននៅក្រៅទីលានដោយមាន Malo Gusto ចូលលេងនៅតំណែងស្លាបស្តាំ។យ៉ាងណា James ជាសមាជិកម្នាក់ដែលអវត្តមានក្នុងចំណោមកីឡាករផ្សេងទៀតដូចជា Christopher Nkunku, Wesley Fofana និង Benoit Badiashile ខណៈ Moises Caicedo អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្រោយបញ្ចប់ការចុះហត្ថលេខាពី Brighton ក្នុងសប្តាហ៍នេះ។
-ជម្រើស១១នាក់ដំបូងសម្រាប់ Chelsea
Sanchez; Disasi, Silva, Colwill; Gusto, Fernandez, Caicedo, Chilwell; Gallagher, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូប្រកួតនេះគឺ West Ham ២:១ Chelsea


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible