ម្ចាស់ផ្ទះ Aston Villa ត្រៀមធ្វើប្រកួតទទួលភ្ញៀវ Everton សម្រាប់ក្របខណ្ឌ Premier League សប្តាហ៏ទី២ នៅវេលាម៉ោង ៨យប់ថ្ងៃអាទិត្យនេះ ខណៈក្រុមទាំងពីរសម្លឹងចង់ឈ្នះការប្រកួតនេះ ក្រោយសប្តាហ៏ដំបូងត្រូវក្រុមសារិកាព្រៃ Newcastle លត់ក្នុងលទ្ធផល ១ទល់ និង០ ខណៈ Everton ត្រូវ ក្រុមភ្ញៀវ Fulham លត់ក្នុងលទ្ធផល ១ទល់និង០។
ជំនួបជួបគ្នា ៤លើកចុងក្រោយ Aston Villa ផ្តួល Everton ទាំង៤លើកគ្រប់ក្រប់ខណ្ឌប្រកួត ខណៈ Everton មានប្រវត្តិឈ្នះម្ចាស់
ផ្ទះតែ១លើកគត់សម្រាប់ការប្រកួតក្រៅដី៧ដងចុងក្រោយនៅរដូវកាលចាស់ និងសរុបរួមគឺ៨ដងចុងក្រោយគិតចាប់តាំងពីរ Aston Villa ត្រលប់មកលេងនៅក្របខណ្ឌ Premier League វិញ។
១.ពត៌មានកីឡាករ Aston Villa
គ្រូបង្វឹកលោក Unai Emery អាចនិងដាក់អោយ Lucas Digne និង John McGinn លេងនៅបម្រើ-ប្រយុទ្ធស្លាប ខណៈ Alex Moreno និង Jacob Ramsey នៅអវត្តមានដោយសារតែរបួស។រីឯ Emi Buendia និង Tyrរone Mings អាចនិងអវត្តមានពេញមួយរដូវកាល ជាមួយរបួសសរសៃពួរ
រីឯខ្សការពារ Pau Torres អាចនិងចូលលេងជំនួសប្រធានក្រុមដែលរងរបួសសម្រាប់ Leon Bailey និងPhilippe Coutinho ឬ Jaden Philogene នៅអង្គុយកៅអីបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Cash, Carlos, Torres, Digne; Kamara, Luiz; Diaby, Tielemans, McGinn; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
២.ពត៌មានកីឡាករ Everton
សម្រាប់ Dele Alli, Dwight McNeil និង Seamus Coleman សុទ្ធតែអវត្តមានសម្រាប់ Everton ចុងសប្តាហ៍នេះ។សម្រាប់ខ្សែប្រយុទ្ធ Dominic Calvert-Lewin អាចចូលលេង Everton ក្រោយខកខានការប្រកួតបើកឆាកទល់នឹង Fulham ដោយសាររបួស។រីឯកីឡាករចំណូលថ្មី Jack Harrison នឹងខកខានការប្រកួតចុងក្រោយដោយសាររបួសរី Demarai Gray អាចនិងចាកចេញពីក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pickford; Patterson, Tarkowski, Keane, Young; Iwobi, Onana, Doucoure, Gueye, Danjuma; Maupay
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Aston Villa ២:0 Everton។
ប្រភព:whoscored &sportsmole

អតីតអ្នកចាំទីចាស់វស្សារបស់ក្រុមបិសាចក្រហម Man.Utd កីឡាករ David de Gea ដែលបានបដិសេធការផ្តល់ជូនសំណើរជាច្រើនពីក្លឹបនៅលីកកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈកីឡាករអន្តរជាតិអេស្បាញកំពុងពិចារណាចូលនិវត្តន៍ប្រសិនរូបគេមិនទទួលបានការផ្តល់ជូននូវសំណើរពីក្លឹបកំពូលនៅអឺរ៉ុបក្នុងប៉ុន្មានខែខាងមុខនេះ ទៀតនោះទេ។អតីតយុវជនថ្នាលក្លឹប At.Madrid ដែលបានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០១១កំលុងពេលគ្រូតា Sir Alex Ferguson ដឹកនាំ នោះ បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនពេលកុងត្រារបស់ខ្លួនអស់សុពលភាពកាលពីខែមិថុនា កន្លងទៅ ស្របពេលក្រុមលោក Erik Ten Hagបានបញ្ចប់ការផ្ទេរយកអ្នកចាំទីអន្តរជាតិកាមេរ៉ូន Andre Onana ពី Inter Milanមកជំនួសតំណែងកីឡាករវ័យ៣២ឆ្នាំរូបនេះ។ De Gea បានបញ្ជាក់យ៉ាងច្បាស់ថាលុយមិនមែនជាអាទិភាពរបស់គាត់ចូលរួមជាមួយក្លឹបថ្មីនោះទេ ខណៈកន្លងមកក្លឹបនៅមាតុភូមិកំណើតគឺ Real Madrid ពិចារណានាំយក រូបគេមកជំនួសអ្នកចាំទីដៃទី១ Thibaut Courtois ដែលនឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួស។ ប៉ុន្តែទីបំផុតក្លឹបយក្សអេស្ប៉ាញបានសម្រេចចិត្ត ចុះហត្ថលេខាខ្ចីជើងអ្នកចាំទីកំនត់ត្រាថ្លៃបំផុត និង ជាមិត្តរួមជាតិគឺ Kepa Arrizabalaga ពី Chelseaមកវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan […]

