
បរទេស៖ Lionel Messi បានសារភាពថាគាត់មិនដែលចង់ចូលរួមជាមួយ Paris Saint-Germain ក្នុងឆ្នាំ 2021 ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុង Miami ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យបាននិយាយអំពីការប្រកួតប្រជែងថ្មីរបស់គាត់នៅក្នុង MLS ហើយកីឡាករអាហ្សង់ទីនបានសារភាពថាគាត់និងក្រុមគ្រួសារកំពុងរីករាយនឹងជីវិតថ្មីរបស់ពួកគេ។ យោងតាម TyC Sports កីឡាករ Messi បាននិយាយថា៖ «ទីក្រុងនេះ [Miami] ពិតជាអស្ចារ្យ ហើយពួកយើងគឺរស់នៅដោយស្ងប់ស្ងាត់ និងងាយស្រួលបំផុត។ កូនៗរបស់ខ្ញុំនឹងចាប់ផ្តើមចូលរៀនឆាប់ៗនេះ។ វាខុសប្លែកពីការផ្លាស់ពី Barcelona ទៅកាន់ Paris។ ខ្ញុំទៅទីក្រុងប៉ារីស ទាំងមិនបានគ្រោងទុក ហើយក៏មិនចង់ ព្រោះខ្ញុំមិនចង់ចាកចេញពី Barcelona ។ ប៉ុន្តែឥឡូវវាផ្ទុយស្រឡះទាំងស្រុងគឺអរគុណដល់ព្រម»៕

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



