
បរទេស៖ បំណងប្រាថ្នារបស់ Lionel Messi ដើម្បីឈ្នះ Ballon d’Or ទី៨របស់គាត់បានថយចុះចាប់តាំងពីការឈ្នះ FIFA World Cup ជាមួយអាហ្សង់ទីន។ Messi បានក្លាយជាបេក្ខជនមួយរូបផងដែរ ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ ទោះជាយ៉ាងណាក៏ដោយ ការផ្តោតអារម្មណ៍របស់គាត់បានផ្លាស់ប្តូរចាប់តាំងពីការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់គាត់។
អតីតតារាឆ្នើមរបស់ក្លឹប Barcelona ទទួលបានជ័យលាភី Ballon d’Or ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់គាត់ចាប់តាំងពីបានក្លាយជាកីឡាកររបស់ក្លឹប Inter Miami វាបានបញ្ជាក់យ៉ាងច្បាស់ណាស់ថា ទស្សនៈរបស់គាត់ចំពោះពានរង្វាន់នេះបានផ្លាស់ប្តូរ។ គាត់បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំបាននិយាយវាច្រើនដងហើយ Ballon d’Or មានសារៈសំខាន់ណាស់ដោយសារតែការទទួលស្គាល់ក្នុងកម្រិតបុគ្គល ប៉ុន្តែខ្ញុំមិនដែលផ្តល់សារៈសំខាន់ដល់វាទេ។ ខ្ញុំមានសំណាងណាស់ដែលសម្រេចបានអ្វីគ្រប់យ៉ាងនៅក្នុងអាជីពរបស់ខ្ញុំ ហើយបន្ទាប់ពីការប្រកួត World Cup ខ្ញុំមិនសូវខ្វល់អំពីពានរង្វាន់បុគ្គលទាំងនោះទៀតទេ។»

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



