គេហទំព័រ បារាំង La Parasian បានចុះផ្សាយថាៈ ក្រុមជើងឯក PSG បានត្រៀមរួចរាល់ក្នុងការចំណាយទឹកប្រាក់ ១០០ លានអឺរ៉ូដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិបារាំង Randal Kolo Muani ពីក្រុម Eintracht Frankfurt និងខ្សែបម្រើស្លាប Lyon កីឡាករអន្តរជាតិបារាំង Bradley Barcola មុនពេលទីផ្សារដោះដូរកីឡាករឈានដល់ការបិទបញ្ចប់លើកទី១។ស្របពេល PSG មានតម្រុយវិជ្ជមានពីការ បន្តស្នាក់នៅក្លឹបរបស់ Mbappe ដូច្នេះកីឡាកររួមជាតិទាំងពីររូបខាងលើនិងកាន់តែបង្កើនកម្លាំងបន្ថែមទៀតនៅតំបន់វាយលុករបស់ក្លឹប។
មុនរដូវកាលថ្មីចាប់ផ្តើមក្រុមជើងឯកបារាំងPSG បានអនុញ្ញាតិអោយតារាឆ្នើមមួយចំនួនចាកចេញ ដូចជា Lionel Messi, Neymar, Mauro Icardi, Leandro Paredes ដើម្បីកែទម្រង់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Luis Enrique។មានន័យថាពួកគេបានបិទបញ្ចប់ការផ្ទេរយកកីឡាករ ១០នាក់រួចមកហើយ ខណៈពួកគេបានចំណាយប្រាក់២១០លានយូរ៉ូលើការផ្ទេរយកកីឡាករសំខាន់ៗចុងក្រោយមាន Ousmane Dembele ពី Barcelona និង ខ្ចីជើង Goncalo Ramos ព្រមជាមួយ Marco Asensio និង Lee Kang-in ដោយគ្មានតម្លៃខ្លួន។
ប្រភព:sportskeeda
វីដេអូ: Randal Kolo Muani
វីដេអូ: Bradley Barcola
PSG ត្រៀមទឹកប្រាក់ ១០០លានយូរ៉ូ ដើម្បីចុះហត្ថលេខាមិត្តរួមជាតិ Mbappe ២រូប (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
អត្ថបទទាក់ទង
2 weeks ago .
140 Views
Prediction: រវាង Barcelona និង PSG តើក្រុមណាមួយនិងកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ?
3 weeks ago .
129 Views
Prediction: PSG សម្លឹងចង់ផ្តួលភ្ញៀវ Barcelona ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UCL
2 months ago .
4.5K Views
ផ្ទុះការភ្ញាក់ផ្អើល! ខ្សែបម្រើម្នាក់ នឹងត្រលប់មក Man Utd វិញ ក្រោយក្លឹបអាល្លឺម៉ង់មិនចង់ទិញផ្តាច់កុងត្រា
2 months ago .
237 Views
Real Sociedad និងត្រូវរ៉ាប់រងការងារយ៉ាងលំបាកពេលទទួលភ្ញៀវ PSG