Close
Featured-Image
Zlatan ធ្លាប់ថា ឲ្យក្រុមដ៏ល្បីរបស់ Man Utd ដែលរហ័សនាមថា Class 92 កាលពីគាត់នៅ Old Trafford
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែប្រយុទ្ធ AC Milan និង Paris Saint-Germain បាននិយាយការពារការរិះគន់ Paul Pogba ពីសំណាក់វីរបុរស Man Utd ដែលមានរហ័យថា Class 92 ដែលមានដូចជា Giggs, Paul Scholes, Gary and Phil Neville និង  Nicky Butt. ធ្វើការរឹះគន់ដល់ Pogba ចំពោះអត្តចរិក និងទម្រង់លេងនៅលើទីលាន។ Zlatan និង Pogba បាន​ចុះ​ហត្ថលេខា​ឱ្យ​បិសាច​ក្រហម​ក្នុង​រដូវ​ក្ដៅ​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៦ ហើយ​បាន​បង្កើត​មិត្តភាព​យ៉ាងល្អនៅទីនោះ។ គាត់បានអះអាងថា វាអាស្រ័យទៅលើការពិតដែលថា Pogba បានចាកចេញពី Man Utd ហើយបន្ទាប់មកត្រលប់មកវិញ ចំណែកទាំងអស់នោះមិនហ៊ានធ្វើអ្វីឡើយដរាបណាមានការសម្រេចពីលោក Sir Alex Ferguson ដោយគាត់បាននិយាយថា៖ «ជាមួយ Pogba គាត់នៅជាមួយ Man United កាលគាត់នៅក្មេង បន្ទាប់មកគាត់បានចេញទៅក្រៅ (Juventus) ហើយគាត់បានត្រឡប់មកវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image: Getty

ហើយនៅក្នុងរង្វង់លោក Ferguson ពួកគេមិនហ៊ានោះទេ។ ដោយសារតែពួកគេស្នាក់នៅពេញមួយជីវិតក្រោមការដឹកនាំរបស់ Ferguson ហើយពួកគេមិនដែលផ្លាស់ពី Ferguson ឡើយ។ ហើយពួកគេមិនបានហ៊ាននិយាយអ្វីទេ ប្រសិនបើ Ferguson មិនប្រាប់ពួកគេមិនឲ្យបើកមាត់។ ដូច្នេះឥឡូវនេះប្រសិនបើពួកគេកំពុងនិយាយខ្ញុំមិនដឹងថា តើ Ferguson បានផ្តល់ការអនុញ្ញាតដល់ពួកគេឬអត់»។

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង