

ក្រុមមេឃខៀវ Man City និងត្រូវជួប Sevilla ក្នុងការប្រកួតពានរង្វាន់ Uefa Super Cup ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Stadio Georgios Karaiskakis, Piraeus ប្រទេសក្រិកវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ១៧ ស្អែកនេះ។ មានន័យថាជើងឯកទ្វីបអឺរ៉ុប Man City និងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ជើងឯក Uefa Europa Leagueគឺ Sevilla ដែលជាពានមុនការប្រកួតបើកឆាក សម្រាប់រដូវកាល ថ្មីនៃការប្រកួតលីកកំពូលធំទាំង៣របស់ UEFA នោះ។ការពិតក្រុមទាំងពីរធ្លាប់ជួបគ្នាបួនដងនៅក្នុងការប្រកួតពាន Uefa ដោយ Man City ឈ្នះការប្រកួតទាំងបួន (រួមទាំងពីរលើកក្នុងវគ្គចែកពូល Champions League ឆ្នាំ ២០២២-២០២៣)។ ទោះបីជាយ៉ាងណាក៏ដោយ Sevilla មានភាពប្រសើរឡើងច្រើនចាប់តាំងពីការមកដល់របស់លោក José Luis Mendilibar ជាគ្រូបង្វឹកក្នុងខែមីនា ឆ្នាំ ២០២៣ ជាពិសេសការបំបាកក្រុម Man United ដែលជាអ្នកជិតខាងរបស់ Man.City ដើម្បីឆ្ពោះទៅលើវិថីឈ្នះពានរង្វាន់ Europa League ជាលើកទីប្រាំពីរនោះ។
Man City មិនធ្លាប់ឈ្នះពាននេះទេ ប៉ុន្តែ Sevilla ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រ ៦ដង ក្រោយឈ្នះ Europa League ៦លើក ប៉ុន្តែឈ្នះពាននេះតែ១លើកគត់គឺផ្តួល Barcelona ៣ទល់និង០ ក្នុងឆ្នាំ ២០០៦ដែលជាការប្រកួតលើកដំបូងរបស់ពួកគេ ។
១.ពត៌មានកីឡាករ Man.City
ក្រុមអវត្តមានកីឡាករសំខាន់ៗដូចជា De Bruye, Bernado Silva ព្រមទាំង Ruben Dias ប៉ុន្តែ Stone និង Kyle Walker ព្រមទាំង Grealish
និងចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ortega; Walker, Akanji, Gvardiol, Aké; Rodri, Kovacic; Foden, Álvarez, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
២.ពត៌មានកីឡាករ Sevilla
Tanguy Nianzou អវត្តមានដោយសាររបួសសរសៃពួរ ហើយជាអវត្តមានតែម្នាក់គត់របស់ Sevilla។ Loic Bade ត្រូវបានបណ្តេញ ចេញក្នុងការចាញ់ក្រុម Valencia កាលពីចុងសប្តាហ៍ ប៉ុន្តែដោយសារនេះជាការប្រកួតរបស់ UEFA មិនមែន La Liga ដូចនេះរូបគេអាចចូលលេង បានតែគាត់នឹងខកខានការប្រកួត La Liga បន្ទាប់។
ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Bounou; Jesús Navas, Badé, Gudelj, Acuña; Jordán, Rakitic; Ocampos, Suso, Óliver Torres; En-Nesyri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតនេះគឺ Man.City ២:0 Sevilla
ប្រភព:supersport &whoscored


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



