
(អារ៉ាប៊ីសាអូឌីត)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain កីឡាករ Neymar Jr បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Hilal លើតម្លៃខ្លួនជិត ១០០លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈប្រាក់ឈ្នួល ១៥០លានអឺរ៉ូ ឬ ១២៩លានផោន ក្នុង១រដូវកាល ដែលប្រាក់ខែច្រើនជាង ៥ដង នៃការលេងនៅលីគបារាំង។ គួរបញ្ជាក់ផងដែរថា ប្រាក់ពលកម្ម Neymar អាចកើនឡើងដល់ ៤០០លានដុល្លារ ដោយផ្អែកលើរង្វាន់បន្ថែមផ្សេងៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃទៀត ដែលកិច្ចព្រមព្រៀងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ Neymar បាននិយាយបន្ថែមថា «ខ្ញុំចង់សរសេរប្រវត្តិសាស្រ្តកីឡាថ្មី។ លីគ Saudi Pro League មានកីឡាករគុណភាពដ៏អស្ចារ្យជាច្រើនក្នុងពេលឥឡូវនេះ» ។ «ខ្ញុំបានដឹងឮ និងតាមដានរឿងកីឡាករប្រេស៊ីលជាច្រើនរូប ដែលបានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំកន្លងមកនេះ ដូច្នេះខ្ញុំជឿថាវាជាកន្លែងដែលខ្ញុំចង់បាន» ។ «ខ្ញុំបានសម្រេចលទ្ធផលច្រើននៅតំបន់អឺរ៉ុប នឹងជាមួយការរីករាយនៅពេលវេលាដ៏ពិសេសៗ ប៉ុន្តែខ្ញុំតែងតែចង់ក្លាយជាអ្នកលេងកម្រិតសកល ហើយនេះជាការសាកល្បងខ្លួនឯងមួយ ទៅនឹងបញ្ហាប្រឈមជាមួយឱកាសថ្មីៗ នឹងនៅទីកន្លែងថ្មីៗ»៕
“I am here in Saudi Arabia, i am HILALI 💙”@neymarjr #AlHilal
pic.twitter.com/q7VUhf0FnQ— AlHilal Saudi Club (@Alhilal_EN) August 15, 2023
Let’s go to write history ✍🏻 @neymarjr #AlHilal 💙#Neymar_Hilali pic.twitter.com/GV55O3VSgY
— AlHilal Saudi Club (@Alhilal_EN) August 15, 2023
ប្រភពព័ត៌មាន៖ AlHilal Saudi Club , Fabrizio Romano , BBC

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



