Close
Featured-Image
ក្លឹបយក្សអេស្បាញត្រៀមដាក់សំណើរខ្ចីជើង Cancelo ជាមួយជម្រើសទិញផ្តាច់(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបយក្សកាតាឡាន Barcelona គ្រោងនឹងដាក់សំណើខ្ចីជើងជាផ្លូវការណ៏ទៅកាន់ក្រុមមេឃខៀវ Man. City ជុំវិញការចុះហត្ថលេខានាំយកខ្សែ​ខ្សែការពារស្លាបស្តាំរបស់ពួកគេមកកាន់ទឹកដី Camp Nou។ គួរកត់សម្គាល់ថាកីឡាករសញ្ជាតិព័រទុយហ្គាល់ ទើបតែយល់ព្រមលក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​​ក្រុមជើងឯកលីកកំពូលអេស្បាញ ខណៈពួកគេនិងប្រើប្រាស់ថវិកានៃការលក់ Ousmane Dembele ទៅPSG ដើម្បីនាំយក​កីឡាករដែល​អាច​លេង​តួនាទីស្លាបនិងការពារឆ្វេង-ស្តាំរសញ្ជាតិព័រទុយហ្គាល់រូបនេះមករួមក្រុម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អតីតកីឡាករ Juventus អាចនិងត្រូវ Barcelona ដាក់ក្នុងជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៏នៅមុនរដូវកាលក្រោយប្រសិនពួកគេពិនិត្យមើលលទ្ធភាព នឹង ស្ថានភាពហិរញ្ញវត្ថុក្លឹបកាន់តែអំណោយផលនោះ។គួរកត់សម្គាល់ថា Joao Cancelo គឺជាតួអង្គសំខាន់ក្នុងគម្រោងរបស់លោក Pep Guardiola ដែលអាចលេងតួនាទីលេងនៅការពារស្លាបឆ្វេង និង ស្តាំបើទោះបីជាកាលពីខែមករាកន្លងទៅរូបគេត្រូវបានបណ្តាញសារពត៌មានចុះផ្សាយនូវជម្លោះ​ជាមួយនិងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ដូច្នេះ​ហើយទើបរូបគេបានសម្រេចចាកចេញទៅលេងនៅ Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងរហូតដល់​ចប់​រដូវកាល២០២២-២០២៣។
ប្រភព:Besoccer
វីដេអូ Cancelo ជាមួយ Man.City:

វីដេអូ Cancelo ជាមួយ Bayern Munich:

អត្ថបទទាក់ទង