Close
Sponsor ads Featured-Image
West Ham បញ្ចប់ការផ្ទេរកីឡាករជំនាញស៊ុតបាល់ហ្រ្វីឃីកដូច Beckham មករួមក្រុម(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

West Ham បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស James Ward-Prowse ពីក្លឹប Southampton កាលពីថ្ងៃច័ន្​ទក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣០ លានផោន ក្រោយពីក្លឹបរបស់ខ្លួនត្រូវកាត់ចេញទៅលេងនៅលីកលំដាប់ទីពីរសម្រាប់​រដូវកាលនេះ។

Ward-Prowse បានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមញញួរធំដើម្បីជម្រុញអោយរូបគេមានឪកាសវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញដោយត្រៀមចូលលេងនៅរដូវកាលថ្មីបន្ទាប់ពីកីឡាករវ័យ ២៨ ឆ្នាំបានបង្ហាញខ្លួន ៤១០ប្រកួតឱ្យ Southampton និងចំណាយ​ពេល២ទសវត្សពោលគឺរូបគេចូលហ្វឹកហាត់ក្នុងយុវជនថ្នាលក្លឹបតាំងពីនៅមានវ័យ៨ឆ្នាំមកម្លេះ ។Ward-Prowse មានជំនាញ​ស៊ុតបាល់​ហ្រ្វីឃីក​ដែល​មានកំនត់ត្រាស៊ុតបាន១៧គ្រាប់នៅលីកកំពូលអង់គ្លេសហើយ ពោលគឺនៅខ្វះតែ១គ្រាប់ទៀតប៉ុណ្ណោះ និងតាមទាន់រៀមច្បង David Beckham ហើយ។ វត្តមានរបស់ Ward-Prowse នៅកីឡាដ្ឋាន London Stadium បានបំពេញនូវចន្លោះប្រហោង​មួយបន្ថែមទៀតបន្ទាប់ពីនាំយក Edson Alvarez ពីក្រុម Ajax ពោលគឺនៅក្រោយពីកីឡាករ​Declan Rice បានផ្ទេរទៅកាន់ក្លឹបគូប្រជែងទីក្រុង​ឡុងដ៍គឺ Arsenal ក្នុងតម្លៃ ១០៥ លានផោន ក្នុងខែ​កក្កដា​កន្លងទៅ។

ក្រោយមិនទាន់បានចូលលេងក្នុងពេលទទួលលទ្ធផលស្មើគ្នា ១ទល់និង១ជាមួយម្ចាស់ផ្ទះ Bournemouth កាលពីថ្ងៃសៅរ៍ ដូច្នេះ Ward-Prowse អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតជំនួបជាមួយក្លឹបរួមទីក្រុងឡុងដ៍នៅថ្ងៃថ្ងៃអាទិត្យខាងមុខជាមួយតោខៀវ Chelsea ។
ប្រភព:Besoccer
វីដេអូ James Ward Prowe FreeKick

វីដេអូ David Beckham

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង