
West Ham បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស James Ward-Prowse ពីក្លឹប Southampton កាលពីថ្ងៃច័ន្ទក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣០ លានផោន ក្រោយពីក្លឹបរបស់ខ្លួនត្រូវកាត់ចេញទៅលេងនៅលីកលំដាប់ទីពីរសម្រាប់រដូវកាលនេះ។
Ward-Prowse បានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមញញួរធំដើម្បីជម្រុញអោយរូបគេមានឪកាសវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញដោយត្រៀមចូលលេងនៅរដូវកាលថ្មីបន្ទាប់ពីកីឡាករវ័យ ២៨ ឆ្នាំបានបង្ហាញខ្លួន ៤១០ប្រកួតឱ្យ Southampton និងចំណាយពេល២ទសវត្សពោលគឺរូបគេចូលហ្វឹកហាត់ក្នុងយុវជនថ្នាលក្លឹបតាំងពីនៅមានវ័យ៨ឆ្នាំមកម្លេះ ។Ward-Prowse មានជំនាញស៊ុតបាល់ហ្រ្វីឃីកដែលមានកំនត់ត្រាស៊ុតបាន១៧គ្រាប់នៅលីកកំពូលអង់គ្លេសហើយ ពោលគឺនៅខ្វះតែ១គ្រាប់ទៀតប៉ុណ្ណោះ និងតាមទាន់រៀមច្បង David Beckham ហើយ។ វត្តមានរបស់ Ward-Prowse នៅកីឡាដ្ឋាន London Stadium បានបំពេញនូវចន្លោះប្រហោងមួយបន្ថែមទៀតបន្ទាប់ពីនាំយក Edson Alvarez ពីក្រុម Ajax ពោលគឺនៅក្រោយពីកីឡាករDeclan Rice បានផ្ទេរទៅកាន់ក្លឹបគូប្រជែងទីក្រុងឡុងដ៍គឺ Arsenal ក្នុងតម្លៃ ១០៥ លានផោន ក្នុងខែកក្កដាកន្លងទៅ។
ក្រោយមិនទាន់បានចូលលេងក្នុងពេលទទួលលទ្ធផលស្មើគ្នា ១ទល់និង១ជាមួយម្ចាស់ផ្ទះ Bournemouth កាលពីថ្ងៃសៅរ៍ ដូច្នេះ Ward-Prowse អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតជំនួបជាមួយក្លឹបរួមទីក្រុងឡុងដ៍នៅថ្ងៃថ្ងៃអាទិត្យខាងមុខជាមួយតោខៀវ Chelsea ។
ប្រភព:Besoccer
វីដេអូ James Ward Prowe FreeKick
វីដេអូ David Beckham

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



