Close
Featured-Image
ត្រៀមៗ អ្នកសៀមរាប តែប៉ុណ្ណេះដឹងតែកប់ហើយ ដោយក្លឹប Angkor Tiger ត្រៀមបើកការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននៅចុងឆ្នាំនេះហើយ
ទំហំអក្សរ
តូច
ធំ

កម្ពុជា៖ ក្លឹបបាល់ទាត់លីគកំពូលកម្ពុជា អង្គរថាយហ្គឺ (Angkor Tiger) ដែលមានមូលដ្ឋាននៅទឹកដីសៀមរាប បានប្រកាសអំពីគម្រោងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានដល់ទៅ៥០០០នាក់ឯណោះ។ ក្លឹបអង្គរថាហ្គឺរ បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហ្វូស៊ីន កាលពីថ្ងៃទី១៤ខែសីហានេះ។ គួរបញ្ជាក់ផងដែលថា កីឡដ្ឋាននេះនឹងចាប់ផ្តើមសាងសង់នៅ ខែតុលា ឆ្នាំ២០២៣ ដោយធ្វើឡើងនៅក្នុងទឹកដីខេត្តសៀមរាបផ្ទាល់តែម្តង ជាមួយនឹងការរចនាដោយក្រុមហ៊ុន Fuxin Steel and Building និងគូសប្លង់ដោយក្រុមហ៊ុន HKA* PARTNERS ហើយនឹងការត្រួតពិនិត្យដោយក្រុមហ៊ុន HAGIWARA ដែលក្រុមហ៊ុនរបស់ជប៉ុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង