
ផ្លូវការ៖ Chelsea បានចុះហត្ថលេខាលើខ្សែបម្រើ Caicedo ក្នុងតម្លៃផ្ទេរ ១១៥លានផោន ខណៈកុងត្រាដល់ឆ្នាំ ២០៣១
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ខ្សែបម្រើ Moisés Caicedo បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ជាផ្លូវការ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- តម្លៃផ្ទេរ ១១៥លានផោន ឬស្មើនឹង ១៤៦លានដុល្លារ នឹងត្រូវផ្តល់ឲ្យក្លឹប Brighton តម្លៃផ្ទេរដ៏ធំសម្បើមនេះបានបំបែកកំណត់ត្រានៅអង់គ្លេស។
- កិច្ចសន្យាកុងត្រារហូតដល់ ខែមិថុនា ឆ្នាំ ២០៣១ ជាមួយនឹងជម្រើសរហូតដល់ឆ្នាំ ២០៣២។
- Caicedo បានបញ្ចប់ផ្នែកសំខាន់នៃការធ្វើតេស្តវេជ្ជសាស្រ្តរួចរាល់។
- Liverpool ខកចិត្ត បន្ទាប់ពីក្លឹបស្ទើតែនាំយកបានខ្សែបម្រើរូបនេះ ជាផ្លូវការទៅហើយកាលពីសប្តាហ៍មុន ដែលភាគីក្លឹបបានយល់ព្រមទាំងសងខាង ខណៈសាមីខ្លួនចង់ចូលរួមជាមួយតោខៀវជាជាងហង្សក្រហម។
- Caicedo បានចូលរួមជាមួយ Brighton ក្នុងតម្លៃ ៤លានផោន ក្នុងខែកុម្ភៈ ឆ្នាំ ២០២១៕
Caicedo បាននិយាយរៀបរាប់ថា «Makelele និង Kante គឺជាការបំផុសគំនិតសម្រាប់ខ្ញុំ។ កាលពីខ្ញុំនៅក្មេង ខ្ញុំជាអ្នកគាំទ្រក្លឹប Chelsea ហើយខ្ញុំក៏ធ្លាប់មើលការប្រកួតពីមុនមកផងដែរ។ វាអស្ចារ្យណាស់ដែលខ្ញុំបាននៅទីនេះ»។ «ខ្ញុំមិនសង្ឃឹមអ្វីច្រើនទេ! ខ្ញុំគ្រាន់តែប្រាកដថាយើងនឹងឈ្នះពានជាច្រើនជាមួយក្លឹបដ៏អស្ចារ្យមួយនេះ ព្រោះវាជាអ្វីដែលពួកយើងសមនឹងទទួលបាន»៕
He’s Chelsea! ✊ pic.twitter.com/RcJHJtcHTm
— Chelsea FC (@ChelseaFC) August 14, 2023
It was never in doubt. 🙌 pic.twitter.com/Fr11B6Lclp
— Chelsea FC (@ChelseaFC) August 14, 2023
To be continued! 📖 pic.twitter.com/lGipKI6d2M
— Chelsea FC (@ChelseaFC) August 14, 2023
ប្រភពព័ត៌មាន៖ Fabrizio Romano, Twitter: Chelsea FC, BBC
អត្ថបទទាក់ទង

2 months ago .
289 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)

2 months ago .
415 Views
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)

2 months ago .
442 Views
Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ)

2 months ago .
364 Views
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»