Close
Close
Ads: 88BOL
Dave Leduc នឹងមកកម្ពុជាចុងឆ្នាំនេះ ខណៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អ្នកប្រដាល់កាណាដាតំណាងឲ្យមីយ៉ាន់ម៉ានៅកីឡាករ Lethwei លោក Dave Leduc បានបង្ហាញការអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះទទួលបានតួនាទីថ្មី ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំចង់ចាប់ដៃផ្ទាល់ជាមួយនឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងយល់ព្រមទទួលយកការប្រកួតគុនខ្មែរ ដើម្បីដឹងពីច្បាស់ពីប្រវត្តិសាស្ត្រដែលកើតឡើងតាំងឡើងតាំងសម័យបុរាណមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 2 people and text

Dave Leduc បានសរសេរសំណេរមួយលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​ នៅចុង​ឆ្នាំ​នេះ ខ្ញុំ​មកលេងប្រទេសកម្ពុជា​​ដ៏​ស្រស់​ស្អាត​ ​ហើយត្រូវ​ទៅ​ប្រកួត​ក្រោម​គុន​ខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។ ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនចំនួន 54 លាននាក់ ប្រទេសកម្ពុជាមាន 16 លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ។  តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុណឬទេ ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។ ទោះ​បីជាខ្ញុំជាជនជាតិ​បរទេស​ក៏ដោយ ក៏​ខ្ញុំ​ស្រឡាញ់​និង​គោរព​កម្ពុជាផង​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្រម​ប្រកួត​ក្រោម​គុន​ខ្មែរ​បុរាណ ព្រោះ​ខ្ញុំ​ដឹង​ពីប្រវត្តិ​សាស្ត្រពិត… ខ្ញុំ​ចង់​ចាប់​ដៃ​​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ, សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។»

May be an image of text
ឆ្លើយតបនឹងការអញ្ជើននេះឯឧត្តម ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបវិញថា៖ «សួស្ដីលោក Dave Leduc ! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា។»

អត្ថបទទាក់ទង
  • Sponsor By 88BoL