Close
Close
Ads: 88BOL
កប់!Messi ប្រើបច្ចេកទេសញាក់បាល់អោយកីឡាករ Charlotte FC រត់បុកគ្នា (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Lionel Messi នៅតែបន្តបញ្ចេញសមត្ថភាពដ៍ទាក់ទាញអក្នុងការរកគ្រាប់បាល់សម្រាប់ការចាប់ផ្តើមអាជីពថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក។ ទោះយ៉ាងណា សម្រាប់ការប្រកួត League Cup អ្វីដែលគួរអោយកត់សម្គាល់នោះគឺក្រោយការបញ្ជូនបាល់របស់ Sergio Busquet ទៅអោយ Lionel Messi វីរបុរសក្រុមជម្រើសជាតិបានប្រើបច្ចេកទេសបណ្តើរ និង ញ៉ាក់បាល់​ធ្វើឱ្យ​កីឡាករគូបដិបក្សរបស់ក្លឹប Charlotte FC ពីររូបរងភាពអាម៉ាស់ ដោយពួកគេបានរតមកប៉ះ​គ្នាកំលុងការប្រកួតរវាង Inter Miami និង ក្រុម Charlotte FC ក្នុងការប្រកួតកាលពីថ្ងៃទី ១២ ខែសីហា។
ទោះយ៉ាងណា Messi បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់បាល់​ទី៤ និងសម្រាប់ជ័យជំនះរបស់​ក្រុម ខណៈវាជាគ្រាប់បាល់ទី​ប្រាំបី​អោយក្លឹប និង ​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​កំណត់​ត្រា​នៅ Leagues Cup។

Inter Miami នឹងត្រូវជួបជាមួយ Philadelphia Union ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនជួប មួយក្រុម Monterrey ឬ Nashville FC នៅវគ្គផ្តាច់ព្រ័ត្រ ប្រសិនពួកគេអាចផ្តួល Philadelphia Union បាន។
ប្រភព:sportsbrief
វីដេអូ Messi ប្រើបច្ចេកទេសញ៉ាក់បាល់

វីដេអូការប្រកួតពេញម៉ោង Inter Miami ជាមួយ Charlotte FC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
អស្ចារ្យ !Kane បន្តរកបាន Hat-trick ខណៈ Bayern Munich លត់ភ្ញៀវ Bochum ទក់សាច់(មានវីដេអូ)
featured image

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមពីរដង ខណៈដែលក្រុម Bayern Munich បន្តការចាប់ ផ្តើម មិនស្គាល់ចាញ់របស់ពួកគេក្នុងរដូវកាល Bundesliga ដោយផ្តួលក្រុម Bochum សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៏។អតីតខ្សEប្រយុទ្ធ Tottenham ក៏បាន​ស៊ុតបញ្ចូលទីកាលពីថ្ងៃពុធជួយអោយ Bayern Munich ផ្តួលក្រុម Man.Utd ក្នុងលទ្ធផល ៤ទល់និង៣ ក្នុងក្របខ័ណ្ឌ Champions ខណៈដែល Kane បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន ៥ លើកដំបូងរបស់គាត់។Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បច្ចុប្បន្នមាន កំនត់ត្រាឈ្នះ៤លើក និង ស្មើ១លើក បន្ទាប់ពីការប្រកួតបើកឆាក ៥ដងហើយឈរនៅលើកំពូលតារាង Bundesliga ដោយមាន ១៣ ពិន្ទុ។អត្ថបទកំពុងចាប់អារម្មណ៍៖ Cancelo បង្កើតឪកាស១គ្រាប់ និង ស៊ុតគ្រាប់ជ័យជំនះអោយ Barcelona ផ្តួល Celta […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL