Close
Close
Ads: 88BOL
លោក Roberto Mancini បានលាលែងតំណែងពីគ្រូជម្រើសជាតិអ៊ីតាលី បន្ទាប់ពីគាត់ដឹកនាំបាន ៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ លោក Roberto Mancini បានប្រកាសលាលែងតំណែងពីគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ក្រោយគាត់ដឹកនាំបាន ៥ឆ្នាំ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥៨ឆ្នាំរូបនេះ បានចូលដឹកនាំ Italy បន្ទាប់ពីពួកគេបានបរាជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ World Cu ២០១៨។ មិនតែប៉ុណ្ណោះគាត់បាននាំជ័យជម្នះមកកាន់ប្រទេសអ៊ីតាលី ដោយបានគ្រងជើងឯក Euro ២០២០ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលីបរាជ័យនូវការប្រកួត World Cup ២០២២។ អតីតខ្សែបម្រើអ៊ីតាលី និង Sampdoria លោក Mancini បានដឹកនាំ Manchester City ឈ្នះជើងឯក Premier League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១២។ បន្ថែមពីលើភាពជោគជ័យនៅអឺរ៉ូរបស់គាត់ក្នុងខែកក្កដា ឆ្នាំ ២០២១ អ៊ីតាលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នូវការប្រកួត Nations League នៅក្នុងខែមិថុនាកាលពីពេលនោះ។ គាត់​បាន​រង​សម្ពាធជាខ្លាំង ​បន្ទាប់​ពី​អ៊ីតាលី​បានបរាជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ Qatar ក្នុង​ខែ​មីនា ឆ្នាំ ២០២២ ដោយ​ចាញ់​ក្រុម North Macedonia ក្នុង​វគ្គ Play-off ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roberto Mancini departs as Italy head coach just 10 months before Euro 2024 | Goal.com UK

Mancini resigns as Italy head coach | SuperSport

ប្រភពព័ត៌មាន៖ BBC

អត្ថបទទាក់ទង
  • Sponsor By 88BoL