Close
Sponsor ads Featured-Image
Cristian Ronaldo ឈ្នះពានដំបូងក្នុងអាជីពនៅមជ្ឈឹមបូព៌ាក្រោយជួយ Al-Nassr ផ្តួល Al-Hilal (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Cristiano Ronaldo បានឈ្នះពានលើកដំបូងជាមួយក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតគឺ Al-Nassr ក្នុងការប្រកួតពានរង្វាន់ Arab Club Champions Cup កាលពីថ្ងៃសៅរ៍ជាមួយ Al-Hilal ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលវាយបក ២ទល់និង១ ទោះបីត្រូវក្រុមគូបដិបក្ស Al-Hilal នាំមុខមុនហើយអ្វីដែលគួរអោយចាប់អារម្មណ៍គឺកីឡាករ Michael អតីតកីឡាករ Flamengo វ័យ២៧ឆ្នាំបានបញ្ចេញកាយវិការអបអរសាទរ គ្រាប់បាល់បញ្ចូលទី (Siuuu)នៅចំពោះមុខ Cristiano Ronaldo តែម្តង។

ផ្ទុយទៅវិញមិនទាន់បាក់ទឹកចិត្តការប្រកួតនៅ Grand Finale ដ៏គួរអោយកត់សម្គាល់នេះកំពូលខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៨ឆ្នាំមានឪកាសវាយបករកបាន២គ្រាប់វិញបានយ៉ាងល្អនៅត្រឹម១២នាទីចុងក្រោយនៅតង់ទីពីរសម្រាប់ការប្រកួតដ័៏ស្វិតស្វាញ​ទោះបីក្រុម Al-Hilal មានឪកាសជាច្រើនប៉ុន្តែមិនមាន​សំណាង។



គួរកត់សម្គាល់ថាក្រោយផ្ទេរទៅកាន់លីកកំពូលមជ្ឈឹមបូព៌ា Cristian Roanaldo កាលពីខែមករា ម្ចាស់ពានបាល់មាស៥សម័យបាន​ជួបនូ​វរដូវកាលដំបូងដ៏ខកចិត្ត ខណៈ Al-Nassr បានបរាជ័យក្នុង ការឈ្នះពាន Saudi Pro League, Saudi Super Cup និង Kings Cup មុនពេលរូបគេបានស្តារមុខមាត់អោយក្លឹប​បាននៅពេលនេះឡើងវិញ។ទោះយ៉ាងណាកំពូលខ្សែប្រយុទ្ធស្លាបមានបញ្ហារបួសភ្លៅជើងខាងឆ្វេង​ត្រូវប្តូរចេញនៅមុនការប្រកួតឈានដល់ទីបញ្ចប់ខណៈ Al-Nassr សង្ឃឹមថារបួសរបស់កាពីតែនក្រុមមិនធ្ងន់ធ្ងរនោះទេ។
ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត»
featured image

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News

ចុចអានបន្ត
អត្ថបទទាក់ទង