Close
Sponsor ads Featured-Image
Newcastle ត្រៀមបង្ហាញភាពខ្លាំងក្នុងទឹកដីពេលទទួលភ្ញៀវ Aston Villa
ទំហំអក្សរ
តូច
ធំ

ក្រោយជំនួបមិត្តភាពបញ្ចប់ក្នុងលទ្ធផល ៣ទល់និង៣នៅសហរដ្ឋអាមេរិក ក្រុមទាំងពីរគឺNewcastle ្នុងនាមម្ចាស់ផ្ទះ ខណៈ Aston Villa ក្នុងនាមជាភ្ញៀវ និងត្រូវជួបប្រកួតគ្នាសាជាថ្មីម្តងទៀតសម្រាប់ជំនួបបើករដូវកាលថ្មី ២០២៣-២០២៤ នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១១: ៣០នាទីយប់នេះ។ ក្រុម Newcastle មានប្រវត្តិខ្លាំងក្នុងផ្ទះខណៈ ១៤ប្រកួតចុងក្រោយនៅក្នុងទឹកដី Street James Park គឺមិនដែលចាញ់នោះទេ ទោះយ៉ាងណាសម្រាប់ Aston Villa ក្រោយផ្តួល Newcastle អោយបរាជ័យក្នុងលទ្ធផល ៣ទល់និង០ រួចមកមានន័យថាពួកគេមិនដែលផ្តួល Newcastle អោយចាញ់​ដល់ទៅ២ដងក្នុង១រដូវកាលដូច​ទៅនិងរដូវកាល​២០០៤-២០០៥ឡើយ។

១.ពត៌មានកីឡាករ Newcastle Utd
លោកEddie Howei និងដាក់កីឡាករ Fabian Schar ស្ថិតក្នុងមន្ទិលសង្ស័យ ខណៈ Joe Willock ទំនង​ជា​នឹង​អវត្តមាន​ជាមួយ Javier Manquillo និង Emil Krafth។ ការមកដល់របស់ Tino Livramento ដើម្បីពង្រឹងតំបន់ការពារ អាចនិងត្រៀមចូលលេងជាមួយ Sandro Tonali និង Harvey Barnes និង Anthony Gordon ។រិឯ Alexander Isak និង Callum Wilson នឹងត្រូវមានម្នាក់ប្រជែងគ្នាដើម្បីជម្រើស១១នាក់ដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Pope; Trippier, Botman, Schar, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Barnes
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

២.ពត៌មានកីឡាករ Aston Villa
គ្រូបង្វឹក លោក Unai Emery មានបញ្ហាផ្នែកស្លាបនិងតំបន់ការពារខាងឆ្វេងពេលជួប Newcastle ក្រោយពី Alex Moreno និង Jacob Ramsey បានរងរបួស។ដូច្នេះEmi Buendia នៅមានរបួសសរសៃពួរអាចនិងបន្តអវត្តមានប៉ុន្តែកីឡាករចំណូលថ្មី Pau Torres, Youri Tielemans និង Moussa Diaby ទាំងអស់នឹងសង្ឃឹមថានឹងអាចបង្ហាញខ្លួនបាន ។រីឯកីឡាករវ័យក្មេង Jaden Philogene-Bidace ប្រជែងជាមួយ Leon Bailey និង Philippe Coutinho សម្រាប់ជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Martinez; Konsa, Torres, Mings; Cash, Kamara, Luiz, McGinn, Digne; Diaby, Watkins
ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះ គឺ Newcastle ២ : ១ Aston Villa

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង