Close
Close
Ads: 88BOL
ភ្ញៀវ Fulham មានប្រវត្តិល្អពេលប្រកួតបើករដូវកាល ២ឆ្នាំចុងក្រោយជាប់គ្នាជាមួយម្ចាស់ផ្ទះ Everton
ទំហំអក្សរ
តូច
ធំ

ក្រុមEverton និង Fulham និងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី របស់ពួកគេនៅវេលាម៉ោង៩យប់រាត្រីថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន Goodison Park ។វាជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និង ត្រូវធ្វើដំណើរទៅកាន់តំបន់ Merseyside រយៈពេលបួនខែបន្ទាប់ពីជួបគ្នាចុងក្រោយពួកគេទទួលបានជ័យជម្នះ ៣ទល់និង១ ក្រៅដីទល់នឹង Everton។ សម្រាប់ Everton ្ក្រោយ​ស្ទើរធ្លាក់ចេញរយៈពេល២ឆ្នាំចុងក្រោយក្រុមនៅតែបន្តជាក្លឹប​មួយក្នុងចំណោមក្លឹបទាំងប្រាំមួយមាន Arsenal, Chelsea, Liverpool Man. United និង Tottenham គឺជាក្លឹបដែលមិន​ធ្លាប់ត្រូវ​បាន​កាត់​ចេញពីក្របខ័ណ្ឌ Premier League ចាប់តាំងពីការចាប់ផ្តើមដំបូងនៃលីកកំពូល​នៅឆ្នាំ១៩៩២ ។
ប្រវត្តិជួបគ្នា១១លើកពេលបើករដូវកាលគឺEverton ចាញ់តែ២លើកចុងក្រោយប៉ុណ្ណោះខណៈ Fulham របូតគ្រាប់បាល់ ៥គ្រាប់។

១.ពត៌មានកីឡាករ Everton:
Dele Alli, Dwight McNeil និង Seamus Coleman សុទ្ធតែអវត្តមានសម្រាប់ Everton ចុងសប្តាហ៍នេះ ប៉ុន្តែខ្សែប្រយុទ្ធ Dominic Calvert-Lewin និងសមាជិកថ្មី Arnaut Danjuma នឹងត្រូវបានវាយតម្លៃដោយគ្រូបង្វឹក Sean Dyche ។
-ជម្រើស១១នាក់ដំបូងសម្រាប់Everton អាចនិងចូលលេង
Pickford; Patterson, Keane, Tarkowski, Young; Garner, Gueye, Onana, Doucoure; Iwobi; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
២.ពត៌មានកីឡាករ Fulham:

Joao Palhinha និង Tom Cairney និងអវត្តមានសម្រាប់Fulham នៅ ចុងសប្តាហ៍នេះ ដូច្នេះ Raul Jimenez និងត្រៀមចាប់ដៃគូជាមួយ Aleksandar Mitrovic ដែលមានទំនាក់ទំនងចាកចេញពីក្លឹបកាលពីរដូវកាលក្តៅ។ទោះយ៉ាងណាសមាជិកថ្មីគឺខ្សែបម្រើការពារស្លាបឆ្វេង Calvin Bassey និងត្រឿមចូលលេងផងដែរ។
-ជម្រើស១១នាក់ដំបូងសម្រាប់Fulham អាចនិងចូលលេង
Leno; Tete, Ream, Bassey, Robinson; Reed, Lukic; Decordova-Reid, Pereira, Willian; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Everton ១:១ Fulham
ប្រភព:whoscored & sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL