ការប្រកួតក្របខណ្ឌ EPL បើកឆាកបានបន្តមកដល់ថ្ងៃសៅរ័នេះបន្ទាប់ពី Man.City ជួបជាមួយ Burnley គឺការប្រកួតនៅវេលាម៉ោង៦និង៣០នាទីយប់នេះខណៈក្រុមកាំភ្លើងធំ Arsenal ត្រៀមបើកទ្វារកីឡាដ្ឋាន Emirate Stadium ទទួលក្រុម Nottingham Forest។ គួរបញ្ជាក់ថាក្រោយផ្តួល ក្រុមការពារតំណែងជើងឯក EPL គឺ Man.City ដើម្បីលើកពានបើករដូវកាលថ្មីនេះគឺ Community Shield ក្រុមលោក Mikel Arteta ត្រៀមសម្លឹង រកការសងសឹក Nottingham Forest ដែលបានរួមចំណែកដ៍សំខាន់ក្នុងការបញ្ចប់ក្តីសុបិន្តលើកពានរយៈពេល១៩ឆ្នាំរបស់ពួកគេកាលរដូវកាលមុន។
ក្រុមលោក Stece Cooper មានគម្លាត៤ពិន្ទុប៉ុណ្ណោះពីចំនុចគ្រោះថ្នាក់នៅថ្ងៃបិទបញ្ចប់រដូវកាល ខណៈដែល ពួកគេមានប្រវត្តិ២ប្រកួតជួបជាមួយ Arsenal នៅទឹកដី Emirate គឺបរាជ័យទាំងពីរលើកក្នុងលទ្ធផលរបូតគ្រាប់បាល់ដល់ទៅ៥គ្រាប់ឯណោះ។
១.ពត៌មានកីឡាករArsenal
Arsenal អវត្តមានកីឡាករសំខាន់២រូបមានខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus និងខ្សែការពារសញ្ជាតិអ៊ុយក្រែន Oleksandr Zinchenko ដោយសាររបួស។ទោះយ៉ាងណាសមាជិកថ្មីDeclan Rice, Jurrien Timber និង Kai Havertz ត្រៀមចូលលេងសម្រាប់ការប្រកួតនេះ ខណៈ Matt Turner ត្រៀមចូលលេងទល់អតីតក្លឹបផងដែរ។
ជម្រើស១១នាក់ដំបូងសម្រាប់Arsenal ត្រៀមនិងចូលលេង
Ramsdale; White, Saliba, Gabriel, Timber; Odegaard, Partey, Rice; Saka, Trossard, Martinelli
ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់ Arsenal ៤-៣-៣
២.ពត៌មានកីឡាករ Nottingham Forest
ក្រុមអវត្តមានកីឡាករសំខាន់៥រូបរួមមានកីឡាករ Taiwo Awoniyi ខណៈFelipe អាចនិងចូលលេងជាកីឡាករខ្សែការពារ។
ជម្រើស១១នាកដ់ំបូងសម្រាប់Nottingham Forest
Turner; Worrall, Boly, McKenna; Aurier, Yates, Danilo, Mangala, Aina; Gibbs-White, Johnson
ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់ Nottingham Forest ៤-៣-៣
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Arsenal ៣:0 Nottingham Forest
ប្រភព:whoscored & sportsmole
ក្រុមម្ចាស់ផ្ទះ Aston Villa និងត្រូវបើកទ្វារកីឡដ្ឋាន Villa Park ដើម្បីទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់នារាត្រីនេះ។ សម្រាប់ការប្រកួតចុងក្រោយរវាងពួកគេទាំងពីរគឺទទួលលទ្ធផលបញ្ច្រាសគ្នា មានន័យថា Aston Villa បានផ្តួល Bournemouth ដោយលទ្ធផល ៣ទល់និង១ កាលពីចុងសប្តាហ៍មុន ខណៈ Chelsea ត្រូវក្រុមគូប្រជែងរួម ទីក្រុងឡុងដ៏ Arsenal លត់ដំរហូតដល់ទៅ ៥ទល់និង០ កាលពីថ្ងៃអង្គារ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Aston Villa ឈរនៅលេខរៀងទី៤ក្រោយ៦ប្រកួតឈ្នះ៣ស្មើ២ចាញ់១ ខណៈ Chelsea ឈរនៅលេខរៀងទី៩ ក្រោយឈ្នះ៣ស្មើ២ចាញ់១។ ១.ប្រវត្តិជួបគ្នា សម្រាប់ការជួបគ្នា៥ដងចុងក្រោយ Aston Villa ឈ្នះ៣ស្មើ១និងចាញ់១។ ២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ) Douglas Luiz ត្រឡប់មកពីការជាប់ពិន័យព្យួរវិញស្របពេល Aston Villa នៅតែគ្មានកីឡាករ៦នាក់ដោយសាររបួស។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, […]