Close
Close
Ads: 88BOL
Haaland ស៊ុត២គ្រាប់អោយ Man.City ផ្តួល Burnley យក៣ពិន្ទុសប្តាហ៏បើកឆាក(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រកួតបើកឆាកដំបូងនៅរាត្រីថ្ងៃសុក្រក្រុមការពារតំណែងជើងឯក Man.City ក្នុងនាមជាភ្ញៀវមានឪកាសរកបាន៣ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះ Burnleyបន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Erling Haaland រកបានគ្រាប់បាល់២គ្រាប់តែម្នាក់ឯងនៅនាទីទី៤ និង ៣៦ ដោយការ Assist ពីសំណាក់កីឡាករ Rodri និង Julian Alvarez មុនពេលខ្សែបម្រើអន្តរជាតិអេស្បាញរកបានគ្រាប់បាល់ទី៣នៅនាទីទី៧៥ជួយអោយ Man.City ផ្តួល Burneley ដើម្បីទទួល បាន៣ពិន្ទុពេញនៅសប្តាហ៍ទី១។


ទោះបីទទួលបានជ័យជំនះសប្តាហ័ដំបូងប៉ុន្តែ Man.Cityជួបបញ្ហារបួសសរសៃពួរខ្សែបម្រើ Kevin De Bruyne ក្រោយចូលលេងបានត្រឺមតែ២៣នាទី ប៉ុណ្ណោះ និង ត្រូវបានជំនួសដោយសមាជិកថ្មីគឺកីឡាករ Mateo Kovacic ។រីឯក្រុមBurnley ក៏នៅសល់តែកីឡាករតែ១០រូបក្រោយរូវ Anass Zarory ត្រូវបានរកឃើញដោយវីដេអូជំនួយការអាជ្ញាកណ្តាល(VAR)ក្រោយធ្វើការរំខានដ៏គ្រោះថ្នាក់លើខ្សែការពារស្លាបស្តាំ Kyle Walkerនៅនាទីទី៩០+៤ ទៅហើយនោះ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
អស្ចារ្យ !Kane បន្តរកបាន Hat-trick ខណៈ Bayern Munich លត់ភ្ញៀវ Bochum ទក់សាច់(មានវីដេអូ)
featured image

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមពីរដង ខណៈដែលក្រុម Bayern Munich បន្តការចាប់ ផ្តើម មិនស្គាល់ចាញ់របស់ពួកគេក្នុងរដូវកាល Bundesliga ដោយផ្តួលក្រុម Bochum សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៏។អតីតខ្សEប្រយុទ្ធ Tottenham ក៏បាន​ស៊ុតបញ្ចូលទីកាលពីថ្ងៃពុធជួយអោយ Bayern Munich ផ្តួលក្រុម Man.Utd ក្នុងលទ្ធផល ៤ទល់និង៣ ក្នុងក្របខ័ណ្ឌ Champions ខណៈដែល Kane បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន ៥ លើកដំបូងរបស់គាត់។Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បច្ចុប្បន្នមាន កំនត់ត្រាឈ្នះ៤លើក និង ស្មើ១លើក បន្ទាប់ពីការប្រកួតបើកឆាក ៥ដងហើយឈរនៅលើកំពូលតារាង Bundesliga ដោយមាន ១៣ ពិន្ទុ។អត្ថបទកំពុងចាប់អារម្មណ៍៖ Cancelo បង្កើតឪកាស១គ្រាប់ និង ស៊ុតគ្រាប់ជ័យជំនះអោយ Barcelona ផ្តួល Celta […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL