បន្ទាប់ពីចែកផ្លូវជាមួយ Kane ភ្លាម! Spur រកបានអ្នកជំនួសតំណែងភ្លែត ខណៈវ័យរាងជ្រេរបន្តិច

Published 3 years ago
2K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភពគេហទំព័រសារព័ត៌មាន sportbible.com បានឲ្យដឹងថា ក្លឹបអង់គ្លេស Tottenham Hotspurs បានកំណត់សញ្ញាណចង់បានខ្សែប្រយុទ្ធឆ្នើមវ័យ ៣០ឆ្នាំ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea ដើម្បីយកមកជំនួសកន្លែង Harry Kane ដែលទើបផ្ទេរទៅ Bayern Munich កាលពីពេលថ្មីៗនេះ ក្នុងកញ្ចប់ទឹកប្រាក់ ១០០លានអឺរ៉ូ ។ គួរបញ្ជាក់ផងដែរថា ក្លឹប Inter Milan បានខ្ចីជើង Lukaku រយៈពេល ១ឆ្នាំ ហើយអាចជួយ Inter Milan ឈរនូវលេខរៀងទី៣ នៅលីគ Serie A មិនតែប៉ុណ្ណោះក៏បានជួយ Inter ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឈ្នះបានត្រឹមជើងឯករងផងដែរ។ Spurs កំពុងតែថ្លឹងថ្លែងតម្លៃផ្ទេរ Lukaku នូវតម្លៃចន្លោះពី ៣០ ទៅ ៥០ លានអឺរ៉ូ ខណៈក្លឹប Chelsea មិនទាន់បាននិយាយអ្វីសោះឡើយជុំវិញការលក់កីឡាកររបស់ខ្លួន៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Romelu Lukaku pictured at Chelsea training ground as striker pines for  Stamford Bridge exit | talkSPORT

Juventus fans storm own pitch and chant 'we don't want Romelu Lukaku' in  protest against potential transfer | talkSPORT

Chelsea's Romelu Lukaku to miss pre-season start amid Inter links |  Football | Metro News

Related Articles