Close
Ads: 88BOL
Featured-Image
បេក្ខភាពខ្សែប្រយុទ្ធ ៥ រូប មានភាគរយខ្ពស់ក្នុងការឈ្នះពានបាល់មាស ២០២៤
ទំហំអក្សរ
តូច
ធំ

ពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំ ២០២៣ នៅឡើយមិនទាន់ឈានដល់ដំណាក់កាលជម្រុះបេក្ខភាពដែលនិងធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា​​មុន​ពេល​បោះឆ្នោត​សម្រេច​លទ្ធផល​ថាកីឡាករ​ឆ្នើមរូបណានិងគ្រងពានកីឡាករលេងល្អបំផុតប្រចាំឆ្នាំនោះ ស្របពេលក្របខណ្ឌលីកកំពូលអង់គ្លេស English Premier League, Spanish La Liga និង French Ligue ១ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ។ខណៈ Messi និង Ronaldo និងមិន​មានឈ្មោះ​សម្រា​ប់​រដូវ​កាលបន្ទាប់ក្រោយពីពួកគេសម្រេចផ្លាស់ទៅលេងនៅលីគក្រៅពីតំបន់អឺរ៉ុបដែលមាន រយៈពេល២០ឆ្នាំគិតចាប់តាំងពី​ឆ្នាំ២០០៣មកដែលមិនមានវត្តមានកីឡាករទាំងពីររូបនេះ។ទោះយ៉ាងណានៅក្នុងបញ្ជីកីឡាករឆ្នើមនោះមិនមានវត្តមាន Mbappe នោះទេ ដោយ​យោងគេហទំព័រ Skysports បានចុះផ្សាយថាៈ PSG និងដាក់អោយរូបគេលេងជាកីឡាករបម្រុងពេញមួយរដូវកាលព្រោះតែរូបគេបានបង្កបញ្ហា​អោយក្លឹប និង មិនចង់បន្តកុងត្រាថ្មីខណៈក្លឹបនៅមិនទាន់មានដំណោះស្រាយអ្វីក្រៅពីចំណាត់ការមួយនេះនៅឡើយទេ។
ដូច្នេះខាងក្រោមជាកីឡាករ៥រូបដែលរំពឹងថានិងក្លាយជាបេក្ខភាពឈានមុខក្នុងការប្រជែងពាននេះសម្រាប់ឆ្នាំ២០២៤
១.Erling Haaland
ខ្សែប្រយុទ្ធអន្តរជាតិន័រវេបានបង្កើតកំនត់ត្រាជាច្រើននៅរដូវកាលដំបូងជាមួយ Man.City មុនពេលរូបគេបានជួយអោយក្រុមលើកពាន៣ក្នុង១រដូវ​កាល។ទោះយ៉ាងណា Haaland មិនកាក់កបជាមួយជម្រើសជាតិនោះទេ បន្ទាប់ពីពួកគេមិនមានកៅអីលេងនៅពានរង្វាន់ទ្វីបអឺរ៉ុប ២០២០ និង World Cup២០២២។

២.Harry Kane
Kane និងមានឪកាសច្រើនក្នុងការឈ្នះពានបាល់មាសនៅពេលសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich ។ទោះយ៉ាងណា​ប្រសិន Kane សម្រេចមិនចាកចេញដោយបន្តកុង​ត្រាថ្មី​នោះរូបគេនិងមិនមាន​ឪកាសឈ្នះពានបាល់មាស២០២៤បាន​ទេក៏​ព្រោះតែក្លឹបTottenham មិនមាន កៅអីលេង ក្របខណ្ឌ Champion League រដូវកាលថ្មីនេះឡើយ។

៣.Vinicius Jr
ក្រោយការចាកចេញរបស់Karim Benzema ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះគឺជាបេក្ខភាពដែលស្នងតំណែងដ៍សំខាន់មួយនេះ និង ជាបេក្ខភាព​ឈានមុខបន្ទាប់ពីរូបគេក្លាយជាវីរបុរសដែលបានជួយក្រុមគ្រងពាន UCLនៅឆ្នាំ២០២២រួចមក។ក្រុមជម្រើសជាតិប្រេស៊ីលក៏ជាមូលហេតុដែលVinicius ត្រូវខិតខំប្រឹងប្រែងសម្រាប់ឪកាសលើកពានCopa America នៅឆ្នាំក្រោយក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះ។

៤.Robert Lewandowski
ចាត់ទុកថាជាខ្សែប្រយុទ្ធដែលមិនមានភព្វសំណាងកំលុងរដូវកាលកូវីដ-១៩ផ្ទុះខ្លាំងទោះបីជាបានជួយក្លឹបលើកពាន Bundesliga និង UCLមុនពេលផ្លាស់ទៅ Barcelona ។ប៉ុន្តែក្រោយការមកដល់របស់Ikay Gundogan សង្ឃឹមថា ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញនិងជួយក្លឹបឈ្នះពានធំៗ ដើម្បីមានឪកាសគ្រងពានបាល់មាសអោយខាងតែបាន។

៥.Marcus Rashford
វាជាឪកាសមាសសម្រាប់Rashford ក្នុងការឈ្នះពានបាល់មាស​ពោលគឺការត្រៀមបញ្ចេញសមត្ថភាពជួយក្រុមនៅក្របខណ្ឌ EPL និង UCL ព្រម​ជាមួយនិងការបង្ហាញខ្លួនអោយ​ក្រុមជម្រើស ជាតិអង់គ្លេសនៅព្រឹត្តិការណ៍Euro ២០២៤នោះ។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុតលោក Ten Hag រកឃើញអ្នកជំនួស Shaw ដែលរបួសឥតឈប់
featured image

ទីបំផុតក្លឹបបិសាចក្រហម Manchester United បានស្វែងរកកីឡាករដើម្បីជំនួសខ្សែការពារស្លាបរបស់ពួកគេគឺកីឡាករ Luke Shaw រងរបួសឥតឈប់ឈរ តាំងពីរដូវកាលមុនមកម្លេះ។ ក្នុងជ័យជម្នះ ៧-០ របស់ក្លឹប Man United លើក្រុម Barnsley ក្នុងពានរង្វាន់ League One កាលពីថ្ងៃអង្គារលោក Ten Hag បានផ្តល់ឪកាសដល់យុវជនឆ្នើមគឺ​ Toby Collyer ខណៈខ្សែការពារឆ្នើមររូបនេះហាក់បីទទួលរាប់រងតួនាទីមួយនេះបានយ៉ាងជាមួយនឹងការនាំលេងទៅតំបន់ប្រយុទ្ធ បូកផ្សំ ជាមួយការរក្សាសំណាញ់ទីផងដែរ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបធំនៅទ្វីបពីរផ្សេងគ្នាបញ្ចប់តំណែងគ្រូបង្វឹកក្នុងថ្ងៃតែមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 4 4 0 0 11 3 +8 12
    2 Arsenal 4 3 1 0 6 1 +5 10
    3 Newcastle United 4 3 1 0 6 3 +3 10
    4 Liverpool 4 3 0 1 7 1 +6 9
    5 Aston Villa 4 3 0 1 7 6 +1 9
    6 Brighton & Hov… 4 2 2 0 6 2 +4 8
    7 Nottingham Forest 4 2 2 0 4 2 +2 8
    8 Chelsea 4 2 1 1 8 5 +3 7
    9 Brentford 4 2 0 2 6 6 +0 6
    10 Manchester United 4 2 0 2 5 5 +0 6
    11 AFC Bournemouth 4 1 2 1 5 5 +0 5
    12 Fulham 4 1 2 1 4 4 +0 5
    13 Tottenham Hotspur 4 1 1 2 6 4 +2 4
    14 West Ham United 4 1 1 2 5 6 -1 4
    15 Leicester City 4 0 2 2 5 7 -2 2
    16 Crystal Palace 4 0 2 2 4 7 -3 2
    17 Ipswich Town 4 0 2 2 2 7 -5 2
    18 Wolverhampton Wanderers 4 0 1 3 4 11 -7 1
    19 Southampton 4 0 0 4 1 8 -7 0
    20 Everton 4 0 0 4 4 13 -9 0
  • Sponsor by 88Bol