Close
Sponsor ads Featured-Image
ក្លឹបព្រមព្រៀងគ្នាហើយ!ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមហាក់នៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចាកចេញ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គិតមកដល់ពេលនេះ Harry Kane ប្រឈមនឹងការសម្រេចចិត្តដ៍លំបាកក្នុងការសម្រេចចិត្តចាកចេញពីក្លឹប Tottenham ដើម្បីបន្តអាជីពថ្មីនៅលីក​កំពូលផ្សេងក្រៅ​ពីអង់គ្លេស​រឺយ៉ាងណា បន្ទាប់ពីកាលពីពេលថ្មីៗនេះ​ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានយល់ព្រម​លើកិច្ចព្រមព្រៀងលក់
ប្រធា​ន​ក្រុ​ម​អង់គ្លេស​ទៅកាន់ក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich ។


Kane បានរក្សាទម្រង់លេងដ៏អស្ចារ្យនិងបង្កើតកំនត់ត្រាល្អបំផុតរបស់គាត់សម្រាប់ក្លឹប និងប្រទេស ហើយបើទោះបីជាកន្លងមកមានការចាប់​អារម្មណ៍ចង់​បានខ្សែប្រយុទ្ធវ័យ៣០ឆ្នាំពីសំណាក់ក្រុមមេឃខៀវ Man. City និង បិសាចក្រហម Man. United មុនពេល Bayern Munich បានបង្ហាញខ្លួនតាមប្រជែងយ៉ាងកៀកកិតរហូតឈានដល់កិច្ចព្រមព្រៀងនៅពេលនេះ។បច្ចុប្បន្ន Kane មានកុងត្រាជាមួយក្លឹបមួយឆ្នាំទៀតប៉ុណ្ណោះ​ហេតុនេះប្រធានក្លឹប Daniel Levy បានផ្លាស់ប្តូរគំនិតចង់លក់ រូបគេក្នុងតម្លៃ ៨៦.៤លានផោន ដើម្បីជៀសវាងការបាត់បង់ Kane ដោយមិន​បានតម្លៃខ្លួនសោះនៅរដូវក្តៅឆ្នាំក្រោយប្រសិនរូបគេមិនបន្តកុងត្រាថ្មី។ .

ការពិត Kane មានមហិច្ឆតាចង់ឈ្នះពានជាមួយក្រុមក្នុងអាជីពក្រោយខកបំណង Euro ២០២០ និង World Cup ២០២២ជាមួយអង់គ្លេស បើទោះ​បីជាធ្លាប់ឈ្នះពានកិត្តិយសផ្ទាល់ខ្លួន(ពានស្បែកជើងមាស​ Golden Boot)ក្នុងនាមកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត៣រដូវកាល។Kane រកបាន ២៨០ គ្រាប់ក្រោយបង្ហាញខ្លួន ៤៣៥ ប្រកួតសម្រាប់ Spurs ដែលធ្វើអោយរូបគេបច្ចុប្បន្នកំពុងធ្វើការសម្រេចចិត្តដ៍លំបាក​មួយក្រោយ​ចំណាយពេល និង មានអនុស្សាវរីយ៍ជាមួយក្រុម១២ឆ្នាំមកហើយនោះ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង