Close
Sponsor ads Featured-Image
Real Madrid សម្លឹងឃើញអតីតកីឡាករ Man.Utd ក្រោយពី Courtois រងរបួស(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាំទីដៃទី១ Thibaut Courtois របស់ក្លឹបអធិរាជស Real Madrid បានរងរបួសដាច់សរសៃពួរជង្គង់និងត្រូវខក​ខានបង្ហាញខ្លួនចូល​រួមការ ប្រកួត មួយចំនួនធំនៃរដូវកាល២០២៣-២០២៤នេះ ខណៈកីឡាករ​អន្តរជាតិ​បែលហ្សិក​វ័យ​៣១​ឆ្នាំ​នឹង​ត្រូវត្រៀមធ្វើការ​វះកាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។បង្ហាញខ្លួនចូលលេងអោយុក្លឹបបាន២៣០ប្រកួត Courtois និងត្រូវខកខានប្រកួតបើកឆាកពានលីកកំពូលអេស្បាញជាមួយ Athletic Bilbaoនៅថ្ងៃសៅរ៍ស្អែកនេះក្រោយពីរូបគេក៏ធ្លាប់ជួយអោយReal Madrid លើកពាន La Liga ២ដង និងឈ្នះពាន Premier League ពីរដងជាមួយ Chelsea និងពាន La Liga មួយលើកជាមួយ Atletico Madrid ក្នុងឆ្នាំ ២០១៤។ ជាមួយគ្នានោះដែររូបគេក៏បានឈ្នះ Champions League នៅឆ្នាំ ២០២២ ជាការប្រកួតដ៍តានតឹងជាមួយ Liverpool ។


ដូច្នេះកីឡាករជម្រើសដៃទី២សញ្ជាតិអ៊ុយក្រែនAndriy Lunin និងត្រៀមបង្ហាញខ្លួនចូលលេងជំនួស Courtois ខណៈក្រុមលោក Carlo Ancelloti បច្ចុប្បន្នកំពុងសម្លឹងឃើញអតីតអ្នកចាំទី Man.Utd កីឡាករ David De Gea មកជំនួសតំណែងជម្រើសដៃទី១នោះ បន្ទាប់ពី​កីឡាករ​អន្តរ​ជាតិ​អេស្បាញបានចាកចេញពីទឹកដី Old Trafford ក្រោយចំណាយពេល១២រដូវកាលនៅទីនោះ និងបច្ចុប្បន្នមិនទាន់ មានក្លឹបលេង។
ប្រភព:BBC &hindu
វីដេអូ: Courtois

វីដេអូ: De Gea

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
No posts