

(បារាំង)៖ កាលពីពេលថ្មីៗនេះ Neymar Jr ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ក្លឹបយក្សបារាំង Paris Saint-Germain ថាគាត់ចង់ចែកផ្លូវនៅរដូវក្តៅនេះ ខណៈដែលកីឡាករប្រេស៊ីលរូបនេះ កំពុងសម្លឹងមើលការវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់ខ្លួន Barcelona វិញ។ បន្ទាប់លេចលឺដំណឹងថា Neymar ចាកចេញពីក្លឹបជើងឯកបារាំង ក្លឹបនៅលីគអាមេរិក MLS មួយ បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះភ្លាមៗ។

អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ក្លឹបនៅអាមេរិក Los Angeles FC ដែលជាក្លឹបប្រកួតប្រជែង និងក្លឹប Inter Miami ហើយក៏ជាក្លឹបដែល Lionel Messi ទើបតែផ្ទេរមកផងដែរ។ ក្លឹប Los Angeles FC កំពុងធ្វើការរៀបចំផ្លាស់ប្តូរសម្រាប់ Neymar ខណៈតម្លៃផ្ទេរ ១៥០លានអឺរ៉ូ ឬស្មើនឹង ១៦៥លានដុល្លារ។ ក្រៅពី LAFC និង Barcelona កីឡាករវ័យ ៣១ឆ្នាំរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost វីដេអូ Hakimi


