
(ទីក្រុងឡុងដ៏)៖ យោងតាមប្រភពសារព័ត៌មាន BBC ចុះផ្សាយនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្លឹបអង់គ្លេស Newcastle United បានចុះហត្ថលេខាលើខ្សែការពារ Tino Livramento របស់ក្លឹបអង់គ្លេសដូចគ្នា Southampton ដែលមានតម្លៃផ្ទេរប្រមាណជា ៤០លានផោន ឬស្មើនិង ៥១លានដុល្លារ ខណៈតម្លៃដេញថ្លៃត្រឹមតែ ៣២លានផោន ប៉ុណ្ណោះ ធ្វើឲ្យកីឡាករវ័យ ២០ឆ្នាំរូបនេះ បានសម្រេចចិត្តចុះកិច្ចសន្យាកុងត្រារយៈពេល ៥ឆ្នាំ ជាមួយក្លឹប Newcastle ដោយខ្សែការពារម្នាក់នេះធ្លាប់ជាអតីតយុវជនរបស់តោខៀវ Chelsea នៅអំឡុងឆ្នាំ២០០៩-២០២១ ដោយកាលនោះបានផ្ទេរទៅ Southampton ក្នុងតម្លៃ ៥លានផោន។ គួរបញ្ជាក់ផងដែរថា កីឡាករ Livramento បានក្លាយជាកីឡាករទី៣ ដែលក្លឹបយកបាននារដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Sandro Tonali និង Harvey Barnes ដោយស្ថិតក្នុងទីផ្សារដោះដូរកីឡាករនៅរយៈពេល ៣សប្តាហ៍ទៀតនឹងត្រូវបិទបញ្ចប់។ ខណៈរូបគេជាខ្សែការពារលេងបាន ៣៤លើក រកបាន ១គ្រាប់ជាមួយ Southampton ក្នុងរយៈពេល ២រដូវកាល ហើយក្លឹប Newcastle កាលពីរដូវកាលមុនបានបញ្ចប់នៅលេខរៀងទី៣ នៅ Premier League ស្របពេលដែលក្រុមកំពុងតែដឹកនាំដោយលោក Eddie Howe សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មីខាងមុខនេះ ដែលត្រូវជួបជាមួយក្រុម Aston Villa៕
ទស្សនានូវវីដេអូខាងក្រោម៖

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]


