Close
Close
Ads: 88BOL
Tottenham បញ្ចប់ការផ្ទេរកីឡាករមានទេពកោសល្យពីររូបមករួមក្រុម(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Tottenham បានបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែការពារហូឡង់អាយុក្រោម ២១ ឆ្នាំ Micky van de Ven និងខ្សែប្រយុទ្ធអាហ្សង់ទីនអាយុក្រោម ២០៩ឆ្នាំកីឡាករ Alejo Veliz មកកាន់ទឹកដី London Stadium ជាផ្លូវការណ៍ហើយ ។ ក្រុមរហស្សនាមមាន់ខ្នាយមាស បានចុះហត្ថលេខា​នាំ​យក Van de Ven បច្ចុប្បន្នមានវ័យ ២២ឆ្នាំ ពិក្លឹបអាឡឺម៉ង់ Wolfsburg ក្នុងតម្លៃ៤០ លានអឺរ៉ូ ជាមួយផលប្រយោជន៍ផ្សេងៗបន្ថែមទៀតនិង អាច កើនដល់៥០លានយូរ៉ូ។ចំណែកឯ Veliz វ័យ ១៩ ឆ្នាំបានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាន​នៅទីក្រុងឡុងដ៍ពី Rosario Central នៅលីកកំពូល អាហ្សង់ទីន ក្នុងតម្លៃ ១៣ លានផោនខណៈកីឡាករទាំងពីរបានចុះកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំជាមួយ Tottenham ។


ទាំង De Ven និង Veliz គឺជាសមាជិកទី៤ និង​ទី៥ របស់ Tottenham បន្ទាប់ពីការមកដល់របស់ខ្សែបម្រើការពារស្លាបឆ្វេងអង់គ្លេស James Maddison អ្នកចាំទីអ៊ីតាលី Guglielmo Vicario និងខ្សែបម្រើស្លាបអ៊ីស្រាអែល Manor Solomon ។Spurs និងត្រូវជួបជាមួយ Brentford សម្រាប់​ការប្រកួតបើកឆាក Premier League នៅថ្ងៃអាទិត្យ។ទោះយ៉ាងណាកាល​ពី​ថ្ងៃ​អង្គារ ពួក​គេ​បាន​ប្រកួត​មិត្ត​ភាព​មុនបើក​រដូវ​កាល​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ចាញ់ Barcelona ៤ទល់និង ២ ក្នុង​ការ​ប្រកួត Joan Gamper Trophy ។
ប្រភព:BBC
វីដេអូ Micky Van de ven

វីដេអូ Alejo Veliz

វិដេអូ Barcelona vs Tottenham

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL