Close
Featured-Image
ក្រោយលក់ Rice ទៅ Arsenal ! West Ham ចាប់ផ្តើមដេញថ្លៃកីឡាករ Man.Utd ២រូប
ទំហំអក្សរ
តូច
ធំ

ក្រោយត្រូវបានបដិសេធការដេញថ្លៃលើកទី១នូវចំនួនទឹកប្រាក់២០លានផោនសម្រាប់អតីតប្រធានក្រុម Harry Maguire សាជាថ្មីម្តងទៀត ក្លឹប West Ham បានធ្វើការដេញថ្លៃរួមគ្នាដែលមានតម្លៃសរុប​ច្រើនជាង​៥០ លានផោនវិញម្តងសម្រាប់ខ្សែការពារកណ្តាល Harry Maguire និង Scott McTominay របស់ក្រុមបិសាចក្រហម Man. Utd ។ គួរកត់​សម្គាល់​ថាក្លឹបញញួរធំនៅមិនទាន់ធ្វើការចុះហត្ថលេខានាំយកសមាជិកថ្មីរូបណា​មករួម​ក្រុម​នៅឡើយទេមុនរដូវកាលថ្មីចាប់ផ្តើមបើទោះបីជា ក្រុមលោក David Moyes បានលក់ Declan Rice ទៅឱ្យក្លឹបគូប្រជែងរួមទីក្រុងឡុងដ៍គឺ Arsenal ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០៥ លានផោនក៏ដោយ។

(Maguire & Mctominay)

(Maguire & Mctominay)

(Edson Alvarez)

(Declan Rice)
បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៤ទល់និង០កាលពីថ្ងៃសៅរ៍ជាមួយក្រុម Bayer Leverkusen ក្រុមម្ចាស់ជើងឯកUefa Conference Legue ក៏កំពុង​បង្កើនការចរចារចង់នាំយកខ្សែបម្រើ Ajax សញ្ជាតិម៉ិកស៊ិកវ័យ២៥ឆ្នាំ Edson Alvarez មករួមក្រុមផងដែរ ពោលគឺក្រោយពី​ខ្សែប្រយុទ្​ធអ៊ីតាលី Gianluca Scamacca វ័យ២៤ ឆ្នាំបានចាកចេញពីក្លឹបទៅចូលរួមជាមួយ Atalanta ក្នុងតម្លៃបិទជិត។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
featured image

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]

ចុចអានបន្ត
អត្ថបទទាក់ទង