Close
Ads: 88BOL
Featured-Image
PSG ខ្ចីជើងខ្សែប្រយុទ្ធស៊ុតបាន Hat-Trick នៅ World Cup ២០២២ មករួមក្រុម(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹប Paris St-Germain បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ពីក្រុម Benfica ក្នុងកិច្ចសន្យាខ្ចីជើង ពេញមួយរដូវកាលពោលគឺបន្ទាប់ពីកីឡាករអន្តរជាតិព័ររទុយហ្គាល់រូបនេះស៊ុតបាល់បញ្ចូលទី ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ លើកសម្រាប់ Benfica ក្នុងយុទ្ធនាការរដូវកាល២០២២-២០២៣កន្លងទៅ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះផងដែរក៏បានបង្កើតព្រឹត្តិការណ៍ដ៍ភ្ញាក់ផ្អើលជាប្រវត្តិសាស្រ្តផងដែរដោយបានស៊ុតបញ្ចូលទីបីគ្រាប់/១ប្រកួតពេលប្រកួត​ជាមួយស្វីសវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុននៅប្រទេសកាតា ដែលជាហេតុធ្វើ​អោយមាន​ការចាប់អារម្មណ៍ ពីក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុប។ការមកដល់របស់ Ramos ក៏បានកើតមានឡើងស្របពេលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ក្លឹបគឺ Neymar បានប្រាប់ប្រធាន PSG ថាខ្លួនចង់ចាកចេញពីទឹកដី Parc Des Princes ព្រមជាមួយការនៅជាប់គាំងបន្តកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe ដែលផុត កំណត់នៅរដូវក្តៅឆ្នាំក្រោយ ហើយចង់ចូលរួមជាមួយ Real Madrid នោះ។

Ramos បានក្លាយជាសមិជិកទី៩នៃក្រុមជើងឯក ក្លឹប Ligue ១ រដូវកាលនេះ ខណៈPSG និងសិក្សាពីសមត្ថភាព ព្រមទាំងគុណភាពដែលរូបគេនិង បង្ហាញខ្លួនអោយក្លឹបជាមួយជម្រើសទិញផ្តាច់ជាអចិន្រ្តៃយ៍ស្រដៀងទៅនឹងកិច្ចព្រមព្រៀងដែលពួកគេបញ្ចប់ការផ្ទេរ Mbappe ពី Monaco ក្នុងឆ្នាំ ២០១៧ ។
ប្រភព:BBC
វីដេអូ: Portugal vs Switzerland

វីដេអូ: ជំនាញ Goncalo Ramos

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 8 7 0 1 15 3 +12 21
    2 Manchester City 8 6 2 0 19 9 +10 20
    3 Arsenal 8 5 2 1 15 8 +7 17
    4 Aston Villa 8 5 2 1 15 10 +5 17
    5 Brighton & Hov… 8 4 3 1 14 10 +4 15
    6 Chelsea 8 4 2 2 17 10 +7 14
    7 Tottenham Hotspur 8 4 1 3 18 9 +9 13
    8 Nottingham Forest 8 3 4 1 8 6 +2 13
    9 Newcastle United 8 3 3 2 8 8 +0 12
    10 Fulham 8 3 2 3 11 11 +0 11
    11 AFC Bournemouth 8 3 2 3 10 10 +0 11
    12 Manchester United 8 3 2 3 7 9 -2 11
    13 Brentford 8 3 1 4 14 15 -1 10
    14 Leicester City 8 2 3 3 12 14 -2 9
    15 West Ham United 8 2 2 4 11 15 -4 8
    16 Everton 8 2 2 4 9 15 -6 8
    17 Ipswich Town 8 0 4 4 6 16 -10 4
    18 Crystal Palace 8 0 3 5 5 11 -6 3
    19 Southampton 8 0 1 7 6 18 -12 1
    20 Wolverhampton Wanderers 8 0 1 7 10 23 -13 1
  • Sponsor by 88Bol